​ខឹងមិនព្រមលែងលះគ្នា! ប្រពន្ធទិញសាំងចាក់ដុតប្តីរងរបួសធ្ងន់!..

តាកែវៈ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធ​​ករណីហិង្សា(ដុតប្រេងសាំង) នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ មានបុរសម្នាក់ឈ្មោះ ប៊ិន សុផល អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែនិងសំណង់ បានទៅផ្ទះរបស់ឈ្មោះ ហឿង បូណា អាយុ៤៤ឆ្នាំ នៅឃុំស្រុកខាងលើ…

យុវជនចិត្តខ្លាំង! ​គប់​​ផ្ទះគេហើយ ម្ចាស់គេស្តីឲ្យ ទាញ​កាំបិតបុ័ងតោកាប់របួស!

កោះកុងៈ ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាបង្ករបួសស្នាម កាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅ​ភូមិ​៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បង្ក​ឡើងដោយឈ្មោះ រ៉ូន ឌុល ឡោះ ភេទប្រុស អាយុ២៨​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបុគ្គលិកអនឡាញនៅកាស៊ីណូLIXIN ជាន់ទី៣ ចំនួន២នាក់ ពាក់ពន្ធ័ករណីហិង្សាវាយទៅលើជនជាតិចិនដូចគ្នា

ព្រះសីហនុៈ សមត្ថកិច្ចឃាត់ខ្លួននជាតិចិន១៧នាក់ ក្នុងករណីហិង្សាវាយតប់គ្នាបណ្តាលឲ្យជនជាតិចិនម្នាក់រងរបួសធ្ងន់ កាលពីយប់ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយសមត្ថកិច្ចបញ្ជប់ការសាកសួររកឃើញថា មានជនជាតិចិន២នាក់ ក្នុងចំណោមអ្នកទាំង១៧នាក់ ជាប់ពាក់ពន្ធ័នឹងករណីហិង្សាខាងលើ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ក្នុងនោះ៖ ជនរងគ្រោះឈ្មោះ DO LI ភេទប្រុស…

សាហាវ! បុរសម្នាក់កំពុងកាត់សក់ ត្រូវជនដៃដល់កាប់ របួសយ៉ាងធ្ងន់ធ្ងរ!

កណ្ដាលៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើង ដោយមានជនដៃដល់ម្នាក់ បានកាប់ទៅលើបុរសម្នាក់ កំពុងកាត់សក់ រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ គឿន ប៊ុនធឿន ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ…

ទាស់ពាក្យសម្តីជាមួយបងស្រី យកកាំបិតចាក់រងរបួស!..

តាកែវៈ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ)​ នៅភូមិ កាច់ត្រត ឃុំ លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ បង្ក​ឡើងដោយជនសង្ស័យ​ឈ្មោះ សុខ សាក់ឡូ ភេទ ប្រុស អាយុ២២​ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតចិតបន្លែចាក់ទៅលើបងស្រីរបស់ខ្លួនឈ្មោះ…

​ព័ត៌មានបឋម៖ ករណីហិង្សាផ្តើមចេញពីការសង់របងផ្ទះ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ នៅគល់ស្ពានព្រែកហូរ!

កណ្តាលៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មា​ករណីហិង្សាផ្តើមចេញការសង់របងផ្ទះ បណ្តាលឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់ នៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

​ក្រុមក្មេងឈាមរាវ! គ្នា៤នាក់ព្រួតវាយម្នាក់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ!..

កណ្តាលៈ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដោយសារមរណភាពនៃជនរងគ្រោះ) នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ​ជនរងគ្រោះ​ឈ្មោះ…

សាហាវណាស់ ភ្លើងប្រចណ្ឌ ប្តីកាប់សម្លាប់ប្រពន្ធជាច្រើនពូថៅ រួចរត់ទៅចងកសម្លាប់ខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងករណីហិង្សាប្រព្រឹត្តិដោយសហព័ន្ធ ប្ដីកាប់ប្រពន្ធត្រូវជាច្រើនពូថៅ បណ្ដាលស្លាប់នៅនឹងកន្លែង រួចទៅចងកសម្លាប់ខ្លួនឯងនៅនឹងដើមក្រូចឆ្មារក្បែរផ្ទះ នៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនសង្ស័យមានឈ្មោះ ពុំ មុត ភេទប្រុស អាយុ…

យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកា ក្រោយបង្កហិង្សា

ពោធិ៍សាត់ៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កាលពីវេលាម៉ោង ៥ល្ងាចដល់ម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កិច្ចប្រតិបត្តិការ បង្ក្រាតាមដីកានាំខ្លួនលេខ២៦៣នខ/១៧ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ស៊ិន ពិសិដ្ឋ។ សមត្ថកិច្ចបានអនុវត្តន៏ដីកាខាងលើ បាននាំខ្លួនឈ្មោះ ជាម…

ព្រះរាជអាជ្ញារង ស្រី ម៉ាកនី ដោះលែងជនសង្ស័យ ពាក់ព័ន្ធរឿងហិង្សា២នាក់ ទុកម្នាក់ ដាក់មណ្ឌលបន្សាបគ្រឿងញៀន

ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួន កសាងសំណុំរឿង ពាក់ព័ន្ធករណីហិង្សា បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ ២នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី សម្រេចដោះលែង ខណៈជនសង្ស័យម្នាក់ ត្រូវបាន បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។…