តែមួយថ្ងៃ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា នៅខេត្តពោធិ៍សាត់

ពោធិ៍សាតៈ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា៖ ករណីទី១ កើតហេតុ នៅវេលាម៉ោង១៧និង១៧នាទី ស្ថិតនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ កោ សុខហុនភេទប្រុស អាយុ៣៣ឆ្នាំ…

ប្រជានេសាទ៤នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ បាញ់រះមកលើ បណ្តាលឲ្យរងរបួសម្នាក់

ពោធិ៍សាត់ៈ យោងតាមផេកបណ្ដាញផ្សព្វផ្សាយសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទីនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចទ្វារបឹង ឃុំផាត់សន្តាយ ខេត្តកំពង់ធំ ជនរងគ្រោះមានគ្នាចំនួន៤នាក់ បាឡាស្មាច់ចំនួន ២គ្រឿង ក្នុង១គ្រឿងជិះគ្នា២នាក់ បានទៅរកស៊ីនេសាទ (រាយមង) ត្រីស្លាត នៅចំណុចកើតហេតុខាងលើ ។…

ផ្អើលទាំងព្រឹក! កាណូតមួយគ្រឿងឆាបឆេះ នៅមុខស្ថានីយ៍កល់ប្រេងមួយកន្លែង

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានកាណូតមួយគ្រឿងបានឆាបឆេះនៅខាងមុខស្ថានីយ៍កល់ប្រេងមួយកន្លែង ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លាចភ្លើងរាលដាលដល់ស្ថានីយ៍ប្រេង នឹងនៅទីនោះមានផ្ទះបណ្ដែតទឹកច្រើនខ្នងផងដែរ។ ក្នុងឧបហេតុខាងលើនេះគឺ បណ្ដាលមកពីឆ្លងចរន្ដខ្សែភ្លើង ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ស្ថានីយ៍ប្រេង បានយកបំពុងពន្លត់អគ្គិភ័យបាញ់អស់ ៣បំពង់ និងមានប្រជាពលរដ្ឋយកម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង បាញ់ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ប៉ុន្តែមានមនុស្សម្នាក់រងរបួលស្រាល៕

ជនជាតិវៀតណាមម្នាក់ ធ្លាក់ពីលើកាណូត បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង១៦ និង២០នាទីថ្ងៃទី២៣ខែតុលា ឆ្នាំ ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ ស្ថិតនៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ ជនរងគ្រោះឈ្មោះ ផាង យ៊ាំងដៃ ភេទប្រុស អាយុ២៦ ឆ្នាំ (សញ្ជាតិវៀតណាម) រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។…

ប៊ិះទៅហើយ! កំពុងលង់លក់ស្រួល ស្រាប់តែខ្យល់កន្ត្រាក់ វាយប្រហារលំនៅដ្ឋាន ទាំងមេឃមិនទាន់ភ្លឺ

កំពង់ធំៈ នៅវេលាម៉ោង០១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិបឡត ឃុំពាមបាង ស្រុកស្ទោង។ ការខូចខាត រួមមាន៖ -របើកដំបូលផ្ទះចំនួន ១០ខ្នង -ក្រឡាប់ផ្ទះចំនួន ០២ខ្នង -លិចកាណូតចំនួន ១១គ្រឿង៕

ទៅកាន់បិណ្ឌនៅវត្តខ្សាច់ បែរជួបអកុសល! កាណូតពីរគ្រឿងបុកគ្នា បណ្ដាលស្លាប់មនុស្ស២នាក់

សៀមរាបៈ នៅវេលាម៉ោងប្រហែង ៤ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ អំទ្បុងពេលមានភ្លៀងធ្លាក់ខ្លាំង ស្ថិតនៅចំណុចបឹងទន្លេសាប សង្កាត់ចុងឃ្នាស់ ក្រុង/ខេត្តសៀមរាប មានករណីកាណូតបុកគ្នា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។ កាណូតតូចរងការខូចខាតទាំងស្រុង ចំណែកកាណូតធំ បើករត់គេចបាត់ រហូតមកទល់ពេលនេះ មិនទាន់អាចស្រាវជ្រាវ រកឃើញនោះទេ។…

ពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយឥតបង់ប្រាក់តាមរថយន្តក្រុង និងកាណូត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបប្រកាសជូនដំណឹង អំពីការធ្វើដំណើរតាមរថយន្តក្រុង (City Bus) ដោយឥតបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយដោយផ្អែកលើលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាប ជូន…

ម្ចាស់ផ្ទះទៅធ្វើកម្មករនៅខេត្តព្រះសីហនុប្អូនប្រុសខាងប្រពន្ធដុតផ្ទះឆេះហ្មត់

ស្ទឹងត្រែងៈ យោងតាមផេកការយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថានៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះ១ខ្នង ស្ថិតនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តព្រៃវែង។ ម្ចាស់ផ្ទះឈ្មោះ ជ័យ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យុន សុខា អាយុ៣០ឆ្នាំ។ ផ្ទះទំហំ៦ម៉ែត្រ×៧ម៉ែត្រ…

ផ្លែក! គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបង្កឡើងរវាងបាឡាជ័រ និងបាឡាជ័រ សំណាងមនុស្សជិត១០នាក់របួសស្រាល

កំពង់ធំៈ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង១៥នាទី នៅចំណុចភូមិខ្សាច់ជីរស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅលើដងស្ទឹងសែន ត្រង់កែងអូរអេង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កើតឡើងរវាងបាឡាជ័រ ពណ៍ខៀវលាយស បំពាក់ម៉ាស៊ីនហ៊ីណូតា180 ពណ៍លឿង និងបាឡាជ័រ ពណ៍ខៀវលាយស បំពាក់ម៉ាស៊ីនហ៊ីណូតា4ម៉ាស៊ីន180 ពណ៍ខ្មៅ…

ដំណឹងល្អសម្រាប់កម្មករ-កម្មការិនីជិះរថយន្តក្រុង(City Bus) និងកាណូតសាធាណៈ(Taxi Boat) ដោយមិនគិតកម្រៃសេវា

ភ្នំពេញៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖