មហាអំណាចបន្តធ្វើទំនើបកម្ម ខណៈការកាត់បន្ថយអាវុធនុយក្លេអ៊ែរថយចុះតិចតួច

  (ស្ដុកខុល)៖ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថាន Stockholm International Peace Research Institute ឬហៅកាត់ថា SIPRI បានឱ្យដឹងថាការកាត់បន្ថយ អាវុធនុយក្លេអ៊ែរដែលគ្រប់គ្នាបានឃើញចាប់តាំងពីសម័យសង្រ្គាមត្រជាក់មកបានជាប់គាំង ខណៈបណ្ដាប្រទេសមហាអំណាចនៅតែបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ពួកគេ។ ប្រទេសដែលកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៩ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក, រុស្ស៊ី, ចក្រភពអង់គ្លេស, បារាំង,…

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អំពាវនាវឱ្យពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំងក្លា

  (សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានអំពាវនាវឱ្យមានការពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងប្រុងជើងការខ្ពស់ ប្រឈមមុខនឹងស្ថានការណ៍មិនច្បាស់លាស់នៅលើតំបន់ឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុនធ្វើការអំពាវនាវខាងលើកំឡុងដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមមួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ហើយលោកប្រមុខ គីម ក៏បានជំរុញឱ្យយោធាកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ផងដែរដោយសំអាងលើ ការផ្លាស់ប្ដូរស្ថានភាពយ៉ាងឆាប់រហ័សនៅលើតំបន់ឧបទ្វីបកូរ៉េ។…

ប្រទេសកូរ៉េខាងជើងនឹងប្រឈមមុខកង្វះខាតស្បៀងអាហារប្រហែល ១,៣៥លានតោននៅក្នុងឆ្នាំនេះ

ប្រទេសកូរ៉េខាងជើងរំពឹងថានឹងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារប្រហែល ១,៣៥លានតោននៅក្នុងឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងកាលពីរដូវក្តៅ ទឹកជំនន់ និងកង្វះខាតសម្ភារៈកសិកម្ម ចំពេលដែលមានជំងឺរាតត្បាតជាសកល។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានអភិវឌ្ឍកូរ៉េបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រូវបានគេសន្មតថា បានផលិតធញ្ញជាតិប្រហែល ៤,៤លានតោនកាលពីឆ្នាំមុន គឺធ្លាក់ចុះប្រហែល ២៤០ ០០០តោន បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយនឹងការរាយការណ៍ដូចនេះ កូរ៉េខាងជើងត្រូវបានគេគិតថាត្រូវការអាហារយ៉ាងហោចណាស់ ៥,៧៥លានតោនក្នុងមួយឆ្នាំដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួន ដោយការប៉ាន់ស្មានផលិតកម្មកាលពីឆ្នាំមុនត្រូវបានកត់សម្គាល់ថានឹងមានការខ្វះខាត ១,៣៥លានតោន។ របាយការណ៍នេះបាននិយាយថា…

កូរ៉េខាងត្បូង៖ ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេរំពឹងទុកនៅចុងខែឧសភា ត្រូវបានពន្យារពេលម្តងទៀត

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បាននិយាយថា ការដឹក ជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសកូរ៉េខាងជើងតាមរយៈកម្មវិធីចែករំលែក COVAX លើពិភពលោក ដែលត្រូវបានគេរំពឹងទុកនៅចុងខែឧសភា ត្រូវបានពន្យារពេលម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃអង្គារ ទី០១ ខែមិថុនានេះ។ មជ្ឈមណ្ឌល COVAX ដែលធានាសុវត្ថិភាពវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ បាននិយាយថាខ្លួននឹងផ្តល់វ៉ាក់សាំងរបស់ក្រុម ហ៊ុន AstraZeneca…

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មិនបាន​ចេញ​ជា​សាធារណៈ​អស់​រយៈពេល ២៤​ថ្ងៃ​ចុង​ក្រោយនេះ ដែល​ជាការ​អវត្តមាន​ដ៏​យូរ​បំផុត​

​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងត្បូង លោក Lee Jong-joo បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​អស់​រយៈពេល ២៤​ថ្ងៃ​ចុង​ក្រោយនេះ ដែល​ជាការ​អវត្តមាន​ដ៏​យូរ​បំផុត​របស់លោក​នៅក្នុង​ឆ្នាំនេះ​។​ ​យោងតាម​ទីក្រុង​សេ​អ៊ូ​ល​បានឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​ត្រូវបាន​គេ​ឃើញ​ជា​សាធារណៈ​ជា​លើកចុងក្រោយ​កាលពី​ថ្ងៃទី ៦ ខែឧសភា នៅពេលដែល​លោក​បានធ្វើ​ពិធី​ថតរូប​ជាមួយ​សមាជិក​នៃ​ក្រុមគ្រួសារ​យោធា​បន្ទាប់ពី​ការសម្តែង​សិល្បៈ​។​ ​លោក Lee…

កូរ៉េខាងជើងថាអាមេរិកនៅតែប្រកាន់យកនយោបាយអរិភាព ជុំវិញការបើកដៃឱ្យកូរ៉េខាងត្បូងអភិវឌ្ឍមីស៊ីល

  (សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បាននិយាយថាសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជាឧទាហរណ៍មួយនៃនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង ដែលនឹងបង្កឱ្យមានអស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េទាំងមូល។ នេះជាប្រតិកម្មឆ្លើយតបជាលើកដំបូងបំផុតរបស់កូរ៉េខាងជើងទៅនឹងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូងកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ។ ក្នុងកិច្ចប្រជុំនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានបិទបញ្ចប់ការរឹតត្បិតលើការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង និងអនុញាតឱ្យសម្ព័ន្ធមិត្ត របស់ខ្លួនមួយនេះអភិវឌ្ឍអាវុធដោយមិនមានការកំណត់ពីចម្ងាយបាញ់។ សហរដ្ឋអាមេរិកធ្លាប់បានរារាំងកូរ៉េខាងត្បូងមិនឱ្យអភិវឌ្ឍ ឬផលិតមីស៊ីលរយៈចម្ងាយឆ្ងាយលើស ៨០០គីឡូម៉ែត្រនោះទេ ដោយសារតែបារម្ភ ពីការរត់ប្រណាំងប្រជែងនៅក្នុងតំបន់។ កូរ៉េខាងជើងចាត់ទុកថាការសម្រេចចិត្តខាងលើបង្ហាញយ៉ាងច្បាស់ពីនយោបាយអរិភាព និងស្ដង់ដារពីររបស់សហរដ្ឋអាមេរិក៕…

អាជ្ញាធរ​កូរ៉េខាងជើង​បាន​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​សត្វ​ព្រាប​ទាំងអស់​ ដើម្បីការពារឆ្លងជំងឺកូវីដ១៩

គេហទំព័រ​សារព័ត៌មាន Daily NK បាន​រាយការណ៍​ថា អាជ្ញាធរ​កូរ៉េខាងជើង​បាន​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​សត្វ​ព្រាប​ទាំងអស់​នៅតាម​តំបន់​ព្រំដែន​ដោយសារតែ​ការភ័យខ្លាច​ការ​រាលដាល​នៃ​ជំងឺ​រាតត្បាត​។ យោងតាម​ប្រភពព័ត៌មាន​នេះ​បានឱ្យដឹងថា វិធានការណ៍​ផ្សេងៗ​ត្រូវបាន​ណែនាំ​ដោយ​អាជ្ញាធរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ដែល​រួមមាន​ការបញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា​ទាំងអស់​នៅតាម​ផ្លូវ និង​បាញ់​សត្វ​ឆ្មា ឬ​បក្សី​ណា​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ចិន​។​ ​ការរាយការណ៍​នោះបាន​លើកឡើងថា គ្រួសារ​មួយ​មកពី​ស្រុក Songhu នៃ​ខេត្ត Hyesan ត្រូវបាន​គេ​ដាក់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្ងាត់​ដោយ​ពួកគេ​បាន​ចិញ្ចឹមសត្វ​ឆ្មារ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​។​ ​ប្រភព​មួយ​បាន​និយាយថា ក្រុមគ្រួសារ​n:​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ២០​ថ្ងៃ​នៅក្នុង​ភាព​ដាក់​ដោយឡែក​ចំពោះ​ការចិញ្ចឹម​ឆ្មា​ខុសច្បាប់…

កូរ៉េ​ខាងជើង​៖ កុមារកំព្រា ប្រមាណ​៧០០នាក់ បានស្ម័គ្រចិត្ត ចូលបំរើការងារ ដើម្បីជួយជ្រោងសេដ្ឋកិច្ចជាតិ

យោងតាមការផ្សាយរបស់​ទីភ្នាក់ងារ KCNA កាលពីថ្ងៃសៅរ៍ទី​២៩ឧសភា គឺមានកុមារសរុបប្រមាណ​៧០០នាក់ ក្នុងនោះមានកុមារកំព្រា សិស្សសាលា និង ទាហានផង បានស្ម័គ្រចិត្តដើម្បីចូលរួមធ្វើការក្នុងវិស័យដែលកំបាក។ បណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើង សរសេរបន្ថែមថា « កុមារទាំងនេះ បានតាំងចិត្តធ្វើការ នៅតាមការដ្ឋាន រោងចក្រស្លរដែក រោងចក្រអារឈើ និងនៅតាម​សហករណ៍ ដើម្បីលើកដំកើងអបអរ យុវភាពរបស់ពួកគេ…

កូរ៉េខាងជើង និង​អាមេរិក​បន្ត​មិន​ទុក​ចិត្ត​គ្នា លើសំណុំរឿង​នុយក្លេអ៊ែរ​

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​សំណុំរឿង​ដ៏​ស្មុគស្មាញ អូសបន្លាយ​ដែល​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​គឺ​ជំហរ​របស់​អាមេរិក។ លោក​មូន ចៃអ៊ីន​បាន​ដឹង​ច្បាស់​ណាស់​ថា បើ​ទោះ​បី​ជា​នយោបាយ​ជ្រើស​យក​ផ្លូវ​ចរចា និង​ការ​ផ្សះផ្សារ​របស់​លោក​ចំពោះ​មេដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ហុច​លទ្ធផល​វិជ្ជមាន​ក៏​ដោយ​ក៏​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​អាច​ឈាន​ទៅ​មាន​សន្តិភាព​យូរអង្វែង និង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បាន​ដែរ។ គេ​បាន​សង្កេត​ឃើញ​ថា សូម្បី​នៅ​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក៏​មាន​ការ​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន​ដែរ នោះ​បើ​ទោះ​បី​ជា​ឥស្សរជន​ទាំង​ពីរ​បាន​ជួប​គ្នា​ផ្ទាល់​ដល់ ទៅ ៣ដង​ក៏​ដោយ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ព្យុងយ៉ាង​ថែម​ទាំង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក​ប្រកប​ដោយ​ជោគជ័យ។…

ជំនួប​លើក​ដំបូង​​ លោក Moon Jae-in​​​ និង​ប្រធានាធិបតី​អាមេរិក​លោក Joe Bidenនៅ​សប្តាហ៍​នេះ នឹងមាន​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​ដែល​ជាប់​គាំង​ជា​យូរមក​ហើយ​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in សង្ឃឹម​ថា នឹង​ប្រើ​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​របស់​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Joe Bidenនៅ​សប្តាហ៍​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​ដែល​ជាប់​គាំង​ជា​យូរមក​ហើយ​ និង​ជំរុញ​ឲ្យ​សេតវិមាន​គិតគូរ​បញ្ហា​នេះ​បន្ទាន់​ជាងមុន។ ក្រុម​មន្រ្តី​កូរ៉េ​ខាងត្បូង​និយាយ​ថា ពួកគេ​រីករាយ​ចំពោះ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋបាល​ថ្មី​ដែល​អំពាវនាវ​ឱ្យ​ផ្តោត​អារម្មណ៍​លើ​វិធានការ​ការទូត​ដើម្បី​បន្ថយ​ភាព​តានតឹង​ ខណៈ​រក្សា​គោលដៅ​ចុងក្រោយ​ក្នុង​ការ​ដក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ប៉ុន្តែ​ចំពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​ក្នុង​ស្រុក​ ​និង​វិបត្តិ​នយោបាយ​នៅ​តំបន់​ផ្សេង​ទៀត រដ្ឋបាល​លោកBiden មិន​បាន​បង្ហាញ​សញ្ញា​ថា​ បញ្ហា​កូរ៉េ​ខាងជើង​គឺ​ជា​របៀប​វារៈ​កំពូល​ឬ​យ៉ាង​ណា ​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ក្តី​សង្ឃឹម​របស់​លោកMoon…