កូរ៉េខាងជើង៖ កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម បានវិវត្តទៅជាទំនាក់ទំនងនៃភាពជាសមមិត្តតែមួយគត់

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងជាមិត្តភាព និងជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយប្រទេសវៀតណាម ខណៈដែលត្រូវបានកត់សម្គាល់ដោយខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេកាលពីប្រមាណជាប្រាំមួយទសវត្សរ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា «ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាម បានវិវត្តទៅជាទំនាក់ទំនងនៃភាពជាសមមិត្តតែមួយគត់ និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ»។   ក្រសួងនោះបាននិយាយបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ស្របពេលដែលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។ ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីក្នុងឆ្នាំ…

កូរ៉េខាងត្បូងបានច្រានចោលនូវពាក្យចចាមអារាមដែលថា លោកបានសន្លប់ដោយសារតែបញ្ហាសុខភាព

បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេជឿថាកំពុង​ដោះស្រាយកិច្ចការរដ្ឋជាធម្មតា ដោយបានច្រានចោលនូវពាក្យចចាមអារាមដែលថា លោកបានសន្លប់ដោយសារតែបញ្ហាសុខភាព។ កាលពីព្រឹកថ្ងៃនោះ ពាក្យចចាមអារាមបានរាលដាលថា លោក គីម នៅតែសន្លប់បន្ទាប់ពីទទួលរងនូវជំងឺស្ទះសរសៃឈាមខួរក្បាល ហើយការធ្វើរដ្ឋប្រហារដែលដឹកនាំដោយពូរបស់លោក គឺលោក គីម ពុងអ៊ីល បានបង្ខំឱ្យលោក គីម…

ប្រទេសកូរ៉េខាងជើងនឹងប្រឈម​មុខកង្វះខាតស្បៀងអាហារប្រមាណ ៨៦០ ០០០តោននៅក្នុងឆ្នាំនេះ

បរទេស៖ យោងតាម​របាយការណ៍​ដែល​ប្រកាស​ដោយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) នៅលើ​គេហទំព័រ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ពិភពលោក និង​ការព្រមាន​ជាមុន បានឱ្យដឹងថា ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ផលិត​ធញ្ញជាតិ​ឱ្យបាន​ជិត​ដល់​កម្រិត​មធ្យម​ដែលមាន​ចំនួន ៥,៦លាន​តោន​នៅ​ឆ្នាំនេះ។ របាយការណ៍​ដដែល​បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​នៅតែ​ត្រូវការ​ធញ្ញជាតិ ១,១លាន​តោន​បន្ថែមទៀត​ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់ខ្លួន និង​ផ្តល់​ឱ្យនូវ​ការ​នាំចូល​ពាណិជ្ជកម្ម​ដែល​បានគ្រោង​ទុកជា​ផ្លូវការ​ចំនួន ២០៥ ០០០តោន។ ប្រទេស​កូរ៉េខាងជើង​នឹង​ប្រឈមមុខ​នឹង​កង្វះ​ស្បៀងអាហារ​ប្រមាណ ៨៦០ ០០០តោន។ ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​គេ​ដឹងថា ដោយសារតែ​កង្វះខាត​ស្បៀងអាហារ​រ៉ាំរ៉ៃ​ដែល​ហាក់ដូច​ជាមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរទៅៗកាលពី​ឆ្នាំមុន​ដោយសារ​ព្យុះ…

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងជាន់ខ្ពស់ជាច្រើននាក់ ក្រោយមានឧប្បដិហេតុធ្ងន់ធ្ងរក្នុងការទប់ស្កាត់កូវីដ-១៩

  (សេអ៊ូល)៖ មន្ត្រីជានើខ្ពស់កូរ៉េខាងជើងជាច្រើននាក់ត្រូវបានលោក គីម ជុងអ៊ុនបានបណ្ដេញចេញពីតំណែង ដោយសារធ្វេសប្រហែសក្នុងការទប់ស្កាត់ ជំងឺឆ្លងរាតត្បាត COVID-19។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ បានបញ្ជាក់ថាក្រុមមន្ត្រីជាន់ខ្ពស់ ខាងលើបានធ្វេសប្រហែសក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបង្កឱ្យមានឧប្បដិហេតុធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធានាការពារ សន្តិសុខរបស់រដ្ឋ និងសុវត្ថិភាពប្រជាជន។ ដូច្នេះហើយទើបពួកគេត្រូវបានដកតំណែង ហើយលោក…

កូរ៉េខាងជើងទទួលស្គាល់ថាលោក គីម ជុងអ៊ុន ស្រកទម្ងន់ ចំពោះមុខការបារម្ភពីបញ្ហាសុខភាព

  (ព្យុងយ៉ាង)៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានរាយការណ៍ ឱ្យដឹងថាប្រជាជនកូរ៉េខាងជើងកំពុងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានមើលឃើញមេដឹកនាំកំពូលរបស់ពួកគេ គឺលោក គីម ជុងអ៊ុន បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ក្នុងការលក្ខណៈស្រកទម្ងន់ជាងមុន គួរឲ្យកត់សម្គាល់។ ការអនុញ្ញាតប្រជាជនកូរ៉េខាងជើង ធ្វើអត្ថាធិប្បាយដ៏កម្រចំពោះស្ថានភាពលោក គីម ជុងអ៊ុន តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋបែបនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយអំពីលោក គីម…

ប្អូនស្រីបង្កើតលោក គីម ជុងអ៊ុនថាអាមេរិកយល់ខុសស្រឡះចំពោះសញ្ញាផ្ដល់ ដោយកូរ៉េខាងជើង ជុំវិញកិច្ចចរចា

  (សេអ៊ូល)៖ អ្នកនាង Kim Yo Jong ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយចំអកលើ ក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិក ដែលចង់បើកកិច្ចចរចាគ្នាឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។ ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង អ្នកនាង Kim Yo Jong…

កូរ៉េខាងជើងត្រូវត្រៀមខ្លួនសម្រាប់ការចរចា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក, នេះបើតាមលោក គីម ជុងអ៊ុន

  (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកចាំបាច់ត្រូវតែត្រៀមខ្លួនសម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុនធ្វើការកត់សម្គាល់ខាងលើកំឡុងដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមគណបក្សពលករកូរ៉េ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក គីម បានសង្កត់ធ្ងន់នាឱកាសនោះដូច្នេះថា៖…

កូរ៉េខាងជើងផ្តល់ប្រាក់ ៣០០,០០០ដុល្លារ ក្រោមជំនួយរបស់ UN សម្រាប់មីយ៉ាន់ម៉ា

  (ព្យុងយ៉ាង)៖ ទិន្នន័យអង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានផ្តល់ថវិកាចំនួន ៣០០,០០០ដុល្លារ ទៅក្នុងមូលធិនិជំនួយមនុស្សធម៌មួយ ដែលដឹកនាំដោយ UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយនេះជាការបរិច្ចាគប្រាក់លើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០០៥មក។ បើតាមទិន្នន័យផ្ដល់ដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN កូរ៉េខាងជើងបានផ្តល់ថវិកាខាងលើ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ។ មូលនិធិជំនួយនោះ បានអំពាវនាវឲ្យមានចូលរួមផ្តល់ថវិកាសរុប២៧៦លានដុល្លារ…

លោក គីម ជុងអ៊ុន ទទួលស្គាល់វិបត្តិស្បៀងអាហារបង្កឡើងដោយកូវីដ-១៩ និងព្យុះទីហ្វុង

  (សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចប្រទេសរបស់លោកមានភាពប្រសើរឡើងវិញហើយនៅឆ្នាំ២០២១នេះ តែលោក ទទួលស្គាល់ពីវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺ COVID-19 និងការវាយប្រហារដោយព្យុះទីហ្វុង កាលពីឆ្នាំ២០២០កន្លងទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ នា…

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ជំរុញអោយមានការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធ​របស់​កងទ័ព ដោយ​មើលឃើញ​អំពី​ស្ថានភាព​ផ្លាស់ប្តូរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​

ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​កណ្តាល (KCNA) បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី ២ នៃ​គណៈកម្មាធិការ​យោធា​ម​ជ្ឈឹ​ម​នៃ​បក្ស​ពលករ​កូរ៉េ (WPK) ដោយ​ក្នុងអំឡុង​ពេលនោះ​លោក​បាន​ពិភាក្សា​អំពី​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធ​របស់​កងទ័ព ដោយ​មើលឃើញ​អំពី​ស្ថានភាព​ផ្លាស់ប្តូរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​។​ ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​សមាជិក​នៃ​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​នៃ​គណបក្ស WPK សមាជិក​ប្រតិបត្តិ​នៃ​កងទ័ព​ប្រជាជន​កូរ៉េខាងជើង (KPA) ក៏ដូចជា​សមាជិក​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​នៃ​គណបក្ស WPK…