គម្លាតទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង ត្រូវបានបើកចំហរ មិនជាប់គាំងទេ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅសិង្ហបុរី

កូរ៉េៈ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ១២ ខែមិថុនាកន្លងទៅ នៅប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មនុស្សមួួយចំនួនជឿជាក់ថា បទឈប់បាញ់គ្នា ដើម្បីបញ្ចប់សង្គ្រាមកូរ៉េក្នុងឆ្នាំ ១៩៥៣ នឹងត្រូវជំនួសដោយសន្ធិសញ្ញាសន្តិភាពជាផ្លូវការ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…

ជំនួបកំពូលក្រុងម៉ូស្គូ និងព្យុងយ៉ាង នឹងជាការពិភាក្សាដ៏ល្អបំផុត សម្រាប់ទស្សនកិច្ចរបស់លោក គីម ទៅកាន់រុស្ស៊ី

រុស្ស៊ីៈ កន្លងមករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ធ្លាប់បានផ្ដល់ការអញ្ជើញមួយ ទៅកាន់លោក គីម ជុងអ៊ុន ដើម្បធ្វើដំណើរទស្សនកិច្ចនៅរុស្ស៊ី ដែលអាចធ្វើទៅបាន ក្នុងអំទ្បុងពេលវេទិកាសេដ្ឋកិច្ចខាងកើត (EEF)។ លុះក្រោយមកទៀត គឺនៅខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានបញ្ជាក់ពីការអញ្ជើញនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន…

លោកគីម ជុងអ៊ីល ថ្កោលទោសសំណើរដាក់ទណ្ឌកម្មថ្មី របស់អាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង

UN: រដ្ឋាភិបាលអាមេរិក បានដាក់សំណើទៅក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាតិ ចំពោះការដាក់ទណ្ឌកម្មអន្តរជាតិថ្មី ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ជុំវិញបញ្ហានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសផងដែរ នូវការដាក់ទណ្ឌកម្មអន្តរជាតិថ្មី…

លោក ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបមេដឹកនាំកូរ៉េខាងជើងលោក គីម មុនថ្ងៃកំណត់

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មុនថ្ងៃកំណត់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។…

កូរ៉េទាំងពីរ នឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងមុខ

កូរ៉េៈ កូរ៉េខាងត្បូង និងកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បានយល់ព្រមព្រៀងគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងមុខ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា វាបានកើតទ្បើងបន្ទាប់ពីកិច្ចចរចាជាន់ខ្ពស់មួយ រវាងប្រទេសទាំងពីរ នៅតំបន់ព្រំដែនគ្មានយោធា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។…

កូរ៉េខាងជើង រិះគន់មេដឹកនាំអង្គការសហប្រជាជាតិ ជុំវិញការអំពាវនាវឲ្យលុបចោលអាវុធនុយក្លេអ៊ែរ

UN: រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ បានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ពីបទ «ធ្វើការកត់សម្គាល់មិនប្រុងប្រយ័ត្ន និងកិច្ចប្រឹងប្រែងរបស់អាមេរិក ដែលលោកបានអំពាវនាវឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ កាលពីថ្ងៃពុធ លោក…

កូរ៉េខាងជើង ថ្កោលទោសចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក ដែលជំរុញឲ្យទំនាក់ទំនងទ្វេភាគីប្រែល្អក់កករ

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសអាមេរិក ចំពោះការដាក់ទណ្ឌកម្មថ្មី ទៅលើប្រទេសខ្លួន ហើយបានអំពាវនាវថា នឹងមានចំណាត់ការឆ្លើយតបវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកែលម្អចំណងទាក់ទងទ្វេភាគីកន្លងមក មិនទទួលបានផ្លែផ្កា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បាននិយាយថា កូរ៉េខាងជើង…

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ជំរុញឲ្យកូរ៉េខាងជើង ធ្វើសកម្មភាពលុបបំបាត់អាវុធនុយក្លេអ៊ែរ

អាមេរិកៈ​ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន កាលពីថ្ងៃអង្គារ បាននិយាយថា កូរ៉េខាងជើងមិនបានចាត់វិធានការជាក់លាក់ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទេ ទោះបីជាមានកិច្ចព្រមព្រៀងមួយ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមិថុនាក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន…

កូរ៉េខាងជើង កំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

UN: របាយការណ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើងមិនបានបញ្ឈប់ ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះទេ ហើយថែមទាំងរំលោភលើការដាក់ទណ្ឌកម្មរបស់ UN ទៀតផង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ប្រភពដដែលបានបន្ថែមថា ក្រុងព្យុងយ៉ាង បានបង្កើនការដំទ្បើងយ៉ាងធំធេង នៃការផ្ទេរផលិតផលប្រេងពីនាវាដឹកទំនិញខុសច្បាប់ និងបានព្យាយាមលក់អាវុធទៅក្រៅប្រទេស។…

អាមេរិក កំពុងសង្ស័យពីចេតនាកូរ៉េខាងជើង ក្រោយរកឃើញសកម្មភាពថ្មី នៅរោងចក្រមីស៊ីល

កូរ៉េៈ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូប កាលពីថ្ងៃច័ន្ទ បាននិយាយថា ក្រុមផ្កាយរណបស៊ើបការណ៍របស់អាមេរិក បានរកឃើញសកម្មភាពថ្មី នៅឯរោងចក្រផលិតមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលមានសមត្ថភាព អាចវាយប្រហារដល់ទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ មន្ត្រីរូបនេះ បានប្រាប់ភ្នាក់ងាររ៉យទ័រ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការស៊ើបការណ៍ជាសម្ងាត់…