លោក Moon Jae-in ព្រមានថាឧបទ្វីបកូរ៉េ នឹងធ្លាក់ចូលក្នុងវិបត្តិ បើកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល ICBM ឡើងវិញ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានព្រមានថាឧបទ្វីបកូរ៉េនឹងធ្លាក់ចូលទៅក្នុងវិបត្តិភ្លាមៗ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឡើងវិញ ហើយលោកក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនាផងដែរ ដើម្បី រារាំងកុំឱ្យរឿងបែបនេះកើតឡើង។ លោក Moon Jae-in ធ្វើការព្រមានខាងលើនៅក្នុងសារអត្ថាធិប្បាយមួយឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។…