រដ្ឋមន្ត្រីការបរទេសអាមេរិក បានអំពាវនាវ ឲ្យកូរ៉េខាងជើង ព្រមទទួលយកមធ្យោបាយតាមផ្លូវការទូត បើសិន មានចេតនាដោះស្រាយបញ្ហាពិតមែននោះ
នៅទីក្រុងឡុងដ៍ លោកអង់តូនី ប្លីងកិន បានជួបនិយាយគ្នាដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន។ ក្នុងចំណោមសំណុំរឿង ដែលគេលើកមកនិយាយ នៅក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 គឺមានជាអាទិ៍ សំណុំរឿងកូរ៉េខាងជើង បញ្ហាវិបត្តិនៅភូមា ព្រមទាំងបញ្ហាឥទ្ធិពលរបស់ចិន និងរុស្ស៊ី។ ទាក់ទិននឹងបញ្ហាកូរ៉េខាងជើង លោក រដ្ឋមន្ត្រីការបរទេសអាេមរិក បានថ្លែងថា…