កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ស្វាគមន៍អាណត្តិរបស់លោក បៃដិន
(សេអ៊ូល)៖ ក្រុមមន្ត្រីអាមេរិក និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ដែលជាការធ្វើតេស្ដមីស៊ីលប្រភេទនេះលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកមក។ ការបាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងជាទង្វើត្រូវបានហាមឃាត់ ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបាន ចាត់ទុកថាការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ កូរ៉េខាងត្បូងបានទទួលស្គាល់ដូចគ្នាថាកូរ៉េខាងជើង បានធ្វើតេស្ដ មីស៊ីលពីរគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តែមិនទាន់អាចកំណត់ពីប្រភេទមីស៊ីលត្រូវបានបាញ់តេស្ដនៅឡើយទេ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង…