កូរ៉េខាងជើងថានឹងពិចារណាលើកិច្ចប្រជុំកំពូល បើការគោរពគ្នាទៅវិញទៅមក ត្រូវបានធានា

(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងនឹងពិចារណាចំពោះលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េជាថ្មីម្ដងទៀត ប្រសិនបើការគោរពគ្នាទៅវិញទៅមករវាងកូរ៉េទាំង២ ត្រូវបានធានា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ធ្វើការកត់សម្គាល់បែបនេះ ដោយផ្អែកលើការស្រង់សម្ដីរបស់ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុង នៅថ្ងៃសៅរ៍នេះ។ ការអត្ថាធិប្បាយរបស់អ្នកនាង គីម យូ ចុង ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងជំរុញឱ្យសហរដ្ឋអាមេរិក…

ក្រោយថ្ងៃបុណ្យឈប់សម្រាក៣ថ្ងៃ, កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ លើស ៣,០០០នាក់ជាលើកដំបូង

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 លើស ៣,០០០នាក់ ជាលើកដំបូង ខណៈការឆ្លងរាលដាលពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាក៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះនៅតែបន្តកើនឡើង។ ករណីឆ្លង COVID-19 ចំនួន ៣,២៧៣ករណីត្រូវបានរាយការណ៍ ហើយក្នុងនោះមាន ៣,២៤៥ករណី ជាករណីឆ្លងនៅក្នុងស្រុក និង ២៨ជាករណីនាំចូល។…

កូរ៉េខាងជើង៖ លឿនពេកហើយដែលកូរ៉េខាងត្បូង ចង់បញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ

(សេអ៊ូល)៖ ការអំពាវនាវរបស់កូរ៉េខាងត្បូងឱ្យបញ្ចប់សង្រ្គាមកូរ៉េ គឺលឿនរហ័សពេកហើយ ខណៈមិនមានអ្វីមកធានាបានថាវានឹងនាំទៅរកការបិទបញ្ចប់ នយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាងនោះទេ។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Thae Song។ លោក Ri Thae Song ធ្វើការកត់សម្គាល់បែបនេះតាមរយៈការស្រង់សម្ដីរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។ លោក Ri បាននិយាយគ្មានអ្វីនឹងផ្លាស់ប្ដូរ ឡើយ…

កូរ៉េខាងត្បូងធ្វើតេស្ដមីស៊ីល SLBM ដោយជោគជ័យ ក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគ ២គ្រាប់

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញានេះ បានប្រកាសពីការធ្វើតេស្តប្រភេទមីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក ឬ SLBM ដោយជោគជ័យ ក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគ២ គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ ការធ្វើតេស្តខាងលើត្រូវបានធ្វើឡើងនៅរសៀលថ្ងៃពុធនេះ នៅឯមូលដ្ឋានរបស់ទីភ្នាក់ងារអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅក្នុងខេត្ត Chungcheong កូរ៉េខាងត្បូង ហើយប្រធានាធិបតីលោក មូន…

BTS​ ទទួលបានលិខិតឆ្លងដែនការទូត ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

ក្រុម​ចម្រៀង​កូរ៉េ K-pop BTS​ ដ៏ល្បីល្បាញ ទទួលបានលិខិតឆ្លងដែនការទូត មុននឹងមហាសន្និបាតអង្គការសហប្រជាជាតិចាប់ផ្តើមនាសប្តាហ៍ក្រោយ។ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ការទទួលបានបុព្វសិទ្ធិពិសេសផ្នែកការទូតរបស់ក្រុមចម្រៀងនេះ កើតឡើងក្រោយលោកប្រធានាធិបតី មូន ចេអ៊ីន សម្រេចផ្តល់តួនាទីសមាជិកក្រុមនេះជាបេសកជនពិសេសសម្រាប់ «មនុស្សជំនាន់ក្រោយ និងវប្បធម៌នាពេលអនាគត»។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap។ តាមពិតទៅ ក្រុមចម្រៀង K-pop BTS​​…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ទៀត ធ្លាក់ចូលសមុទ្រជប៉ុន

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ២គ្រាប់ធ្លាក់ចូលក្នុងតំបន់សមុទ្រជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិសគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយ។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ខណៈយោធាជប៉ុនអះអាងថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះទំនងជាប្រភេទមីស៊ីលបាលិស្ទីគ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅនេះក៏បានរាយការណ៍ផងដែរថា…

កូរ៉េខាងត្បូង បាញ់សាកល្បងមីស៊ីលបាលិស្ទីគចេញពីនាវាមុជទឹក ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគប្រភេទ (SLBM) ចេញពីនាវាមុជទឹកដោយជោគជ័យ ក្នុងនាមជាប្រទេសដំបូងគេគ្មានអាវុធនុយក្លេអ៊ែរដែល អភិវឌ្ឍបាននូវសមត្ថភាពមីស៊ីលមួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ចេញពីប្រភពយោធាដែលមិនបញ្ចេញឈ្មោះថា នាវាមុជទឹក Dosan Ahn Chang-ho ថ្មីមួយគ្រឿង បានដឹកនាំការធ្វើតេស្តបាញ់មីស៉ីលចេញពីក្រោមទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីការធ្វើតេស្តស្រដៀងគ្នានេះត្រូវបានធ្វើឡើងកាលពីខែមុន។ មីស៊ីល SLBM នេះមានឈ្មោះថា Hyunmoo…

កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន ,នេះបើតាមសម្តី ប្រធានាធិបតីសហរដ្ឋអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន នៅពេលនិយាយអំពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក។ លោក បៃដិន បាននិយាយដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈដែលការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានបានបង្កើនការសង្ស័យទៅលើការប្តេជ្ញាសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្ត។ លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC ថា «វាមានភាពខុសគ្នាជាមូលដ្ឋានរវាងកោះតៃវ៉ាន់…

ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង

ប្រភពការទូតមួយបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅចុងខែនេះដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងកិច្ចប្រជុំត្រីភាគីពាក់ព័ន្ធនឹងប្រេសិតនុយក្លេអ៊ែររបស់រុស្ស៊ី។ ប្រភពនោះបាននិយាយថា លោក Kim ត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃសៅរ៍សប្តាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីបានឡើងកាន់តំណែងជាប្រេសិតនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានទៅធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលចុងក្រោយកាលពីខែមិថុនា។ ខណៈដែលលោក Kim ស្ថិតនៅក្នុងទីក្រុងនោះ ប្រសិតនុយក្លេអ៊ែររបស់រុស្ស៊ី លោក Igor…

កូរ៉េខាងត្បូងកំពុងទទួលរងនូវរលកដ៏អាក្រក់បំផុតនៃការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាមានវិធានការតឹងរឹងក៏ដោយ

ប្រទេសកូរ៉េខាងត្បូងកំពុងទទួលរងនូវរលកដ៏អាក្រក់បំផុតនៃការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាមានវិធានការរឹតត្បិតយ៉ាងតឹងរឹងនៅទូទាំងប្រទេសក៏ដោយ ព្រោះទម្រង់វីរុសឆ្លងរាលដាលកាន់តែឆាប់រហ័ស ចំពេលដែលការចាក់វ៉ាក់សាំងមានការយឺតយ៉ាវ ធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីឆ្លងថ្មីបានកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសចាប់តាំងពីដើមខែកក្កដាមក ដោយបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយដែលមានចំនួន ២ ២២៣នាក់កាលពីថ្ងៃពុធ។ នេះ គឺជាលើកទីមួយហើយដែលករណីឆ្លងថ្មីនេះមានលើសពីកម្រិតកំណត់ ២ ០០០នាក់ ចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងដំបូងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំមុន។…