សំ ប៉ូលីដា ថាជារឿងប្រសើរ ដែលកម្ពុជាមានគណកម្មការប្រគល់ពានឆ្នើម ដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង
អ្នកនាង សំ ប៉ូលីដា តារាល្បីឈ្មោះមួយរូប បានបង្ហាញខ្លួនចូលរួមក្នុងពិធីប្រគល់ពានឆ្នើមពីសហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២០។ អ្នកនាងថា កន្លងមកប្រទេសថៃទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតគណកម្មការប្រគល់ពានជូនដល់អ្នកជំនួញមិនថាជនជាតិថៃ ឬ បរទេសរួមមានទាំងជនជាតិកម្ពុជាផង ដែលអ្នកនាងយល់ថា គឺជាការជំរុញអោយអ្នកវិនិយោគកាន់តែមានកម្លាំងចិត្ត។ អ្នកនាងថា គឺជារឿងប្រសើរ ដែលកម្ពុជា មានគណកម្មការវាយតម្លៃគុណភាពផលិតផលរបស់ខ្លួន ហើយមានការប្រគល់ពានឆ្នើមជូនដល់អ្នកឆ្នើមក្នុងស្រុកខ្លួនឯង…