អាសូរណាស់! តន្ត្រីករម្នាក់ ជិះម៉ូតូទៅបុកពីក្រោយរថយន្តធុនធំ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកពីក្រោយរថយន្តធន់ធំ ដឹកដែក ដែលចតចោលស្ងៀមពេញទំហឹង កាលវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចជិតវិតណាយក្លឹប ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ(សព)មានឈ្មោះ វ៉េង សម្បត្តិ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតន្ត្រីករ…

ខ្លាំងបាត់! ភ្ជង់អាវុធប្លន់ម៉ូតូដល់ខាងមុខផ្ទះ នៅខណ្ឌឬស្សីកែវ!..

ភ្នំពេញៈ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រឡប់មកផ្ទះវិញ ក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេច ជិះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខហាងកាហ្វេយីហោ វ៉ាន មីង៩ ខាងលិចស្តុបរង្វង់មូលកាំខូស៊ីធីប្រហែល៥០០ម៉ែត្រ តាមបណ្តោយផ្លូវឧកញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលគោកសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ពុំ ភារៈ អាយុ២២ឆ្នាំ…

វ៉ាន់ វលក្ខណ៍ ស្ងាត់ៗ បង្ហើបតម្រុយហើយ!

បន្ទាប់ពីការងារសិល្បៈចាប់ផ្ដើមឈានឡើង តារាសម្ដែងកញ្ញា វ៉ាន់ វលក្ខណ៍ បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម កាលពីយប់ថ្ងៃទី២១ មេសា នៅហាងវីហ្វ្រេនកោះពេជ្រ ដោយមានតារាសិល្បៈច្រើនគួរសមបង្ហាញខ្លួន។ នៅក្នុងថ្ងៃនោះ គេឃើញមានកាដូមួយចំនួនត្រូវបានប្រគល់ជូន ដោយនាងបញ្ជាក់ថា ពិតជាមានកាដូមួយក្នុងចំណោមកាដូទាំងអស់ជារបស់ម្ចាស់ស្នេហ៍ តែនាងមិនទាន់ចង់បង្ហាញ អោយដឹងពីអត្តសញ្ញាណ នៅឡើយទេ។ កញ្ញា វ៉ាន់ វលក្ខណ៍ ដែលចាប់ផ្ដើមជោគជ័យក្នុងការសម្ដែងភាពយន្ត…

អាវុធហត្ថបង្រ្កាបចោរប្លន់៥នាក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ!

ភ្នំពេញៈ ជារៀងរាល់យប់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង១២ មិនតិចជាង១៥០នាក់ បានចេញល្បាតទល់ៗភ្លឺ នៅលើដងផ្លូវ និង ភូមិសាស្ត្រស្មុគ្រស្មាញមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ហើយកម្លាំងល្បាតទាំងនេះ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៃរាជធានីភ្នំពេញ ដែលធ្វើដំណើរលេងកម្សាន្ត និងសម្រាកសម្រាន្តនៅក្នុងផ្ទះនាពេលរាត្រី មិនតិចជាង១.៥លាននាក់ផងដែរ។ ជាញឹកញាប់ កម្លាំងល្បាតពេលយប់របស់អាវុធហត្ថរាជធានីភ្នំពេញ តែងបានចូលរួម…

ការពិតស្ថានភាពដល់ម្លឹងសោះ ទើប Rith Omega ចេញលក់បាយក្ដាំង

ក្នុងជំនួបដោយផ្ទាល់ជុំវិញមូលហេតុដែលនាំឲ្យផលិតករល្បីឈ្មោះ លោក Rith Omega ងាកមកលក់បាយក្ដាំងនៅលើអនឡាញយ៉ាងសកម្ម លោកបានសារភាពថាហេតុផលដែលនាំឲ្យលោក និងភរិយាស្រវាស្រទិញនឹងមុខរបរយ៉ាងសាមញ្ញថ្មីនេះ គឺបណ្ដាលមកពីយីអ៊ុនប្ដីប្រពន្ធលោកធ្លាក់ពេញ៣ខែ ដែលធ្វើឲ្យលោកចង់ខ្យល់មុនលក់បាយក្ដាំងប្រាកដមែន។ លោកថាទើបតែដើមខែមីនានេះទេ ដែលលោកចាប់ផ្ដើមមើលឃើញពីភាពស្ទុះឡើងជាថ្មីនៃប្រាក់ចំណូល ដែលលោកបានហៅរយៈពេលនេះថា ជាការស្ដារឡើងវិញនូវមុខរបរធំៗរបស់ខ្លួនដែលស្រកចុះប្រាក់ចំណូលនោះផង។ លោក Rith Omega និយាយថា ក្រោយពេលលោករៀបការស្ថានភាពមុខជំនួញរបស់លោកជួបភាពស្មុគស្មាញយ៉ាងខ្លាំង ជាពិសេសគឺមុខជំនួញបើកហាងឆប់ឆាហ៍នៅខេត្តបាត់ដំបង ដែលលោកបានសារភាពថា…

ស្គាល់គ្នា១ម៉ោង ចាញ់បោកគេអស់ម៉ូតូ១គ្រឿង!..

ភ្នំពេញៈ បុរសម្នាក់បានត្រឹមតែកាន់លិខិតទិញលក់ម៉ូតូមកប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាឲ្យជួយអន្តរាគមន៍ ក្រោយពីរូបគាត់ចាញ់បោកជនមិនស្គាល់មុខលួងលោមយកម៉ូតូទៅបញ្ចាំបានលុយនាំគ្នាគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៨និង៣៥នាទីព្រឹកនៅ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរងគ្រោះមានឈ្មោះ ឈួន ខ្នា អាយុ២៨ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល…

ថៃ នរៈវិទូរ រួចផុតពីពន្ធនាគារ

ទើបតែផ្ទុះព័ត៌មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន យ៉ាងកក្រើកសង្គម Facebook ទាក់ទងនឹងអតីតតារាសម្តែងល្បីឈ្មោះ លោក ថៃ នរៈពិទូ ត្រូវបានប៉ូលីសចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV)…

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់វ័យក្មេង ឆ្លងខេត្ត៤នាក់ ចូលគុក!

ភ្នំពេញៈ នៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់វ័យក្មេង ឆក់ឆ្លងដល់ខេត្ត៤នាក់ ដែលធ្វើសកម្មភាពឆក់ រហូតរាប់ភ្លេច ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ក្រុមចោរ វ័យក្មេងទាំង៤នាក់ នេះ មាន៖ ០១. ឈ្មោះ…

ក្រោយចេញលក់បាយក្ដាំងលែងខ្មាស់ ផ្អើលរឿងផលិតករថោន ជួបវិបត្តិលើមុខជំនួញធំ២

ខណៈដែលផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) កាន់តែសកម្មនឹងមុខរបរដាក់លក់បាយក្ដាំងជាសាធារណៈនៅលើសង្គមហ្វេសប៊ុក បានធ្វើអោយអ្នកសិស្បៈ និងអ្នកស្គាល់លោកជាច្រើន បានអះអាងថានោះគឺដោយសារតែមុខរបរធំៗរបស់លោក រួមមានភោជនីយដ្ឋានធំមួយនៅកោះពេជ្រ និងហាងតៃបៃតងប្រេនប្រេននៅកណ្ដាលក្រុងបាត់ដំបង ប្រឈមនឹងរឿងក្ស័យធន ដែលមិនអាចអោយលោករកចំណូលបានដូចមុន។ យ៉ាងណាមិញ ឆ្លើយតបនឹងការលើកឡើងនោះ លោកបានច្រានចោល និងថាបណ្ដាលមកពីការវាយតម្លៃថាលោកចេញមុខរកលុយពីមុខរបរកំប៉ិកកំប៉ុកគឺលក់បាយក្ដាំង ទើបមានការលើកឡើងបែបនោះ។ ការយល់ឃើញនោះ…

សមត្ថកិច្ចឯកសណ្ឋានស៊ីវិល២នាក់ ជិះដេញចាប់ក្រុមក្មេងទំនើងដែលជិះម៉ូតូប្រដេញគ្នាចាប់បាន៩នាក់ ផ្អើលពេញខណ្ឌ៧មករា

ភ្នំពេញៈ បុរស២នាក់ស្លៀកពាក់សុីវិល បានអះអាងថា​ នៅខាងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ និងនៅខាងសេនាធិការ បានជិះម៉ូតូដេញចាប់យុវជនទំនើង៩នាក់ ដែលជិះម៉ូតូប្រដេញគ្នានៅតាមបណ្ដោយផ្លូវព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាចុះជួយអន្តរាគមន៍ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្តោយព្រះសីហនុ ត្រង់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើនេះ បានជិះម៉ូតូប្រដេញគ្នាតាំងពីចំណុចកោះពេជ្រ មកតាមផ្លូវព្រះសីហនុ…