សមត្ថកិច្ចបង្រ្កាបទីតាំងហាងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងសង្គ្រោះនារីរងគ្រោះបាន៣នាក់

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស…

ឪពុកចុងរំលោភសេពសន្ថវៈ លើកូនស្រីចុងភ្លោះពីរនាក់បានសម្រេចម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កោះកុងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១និង ៣០នាទី កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកោះកុងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាឪពុកចុងរំលោភសេពសន្ថវៈ…

បុរសម្នាក់បើករថយន្ត Toyota Prius បុកម៉ូតូមួយគ្រឿង ខ្ទាតទៅប៉ះរទេះលក់នំប៉័ង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង០១និង២០នាទីយប់ រំលងអធ្រាត្រថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿង ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ឈប់ចតលើចិញ្ចើមផ្លូវ បានខ្ទាតទៅបុករទេះលក់នំប៉័ងដាក់សាច់ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុប DN តាមបណ្តោយផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក…

ករណីប្លន់សម្លាប់នៅដីចំការមួយកន្លែង ស្រុកស្រែអំបិល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ជាប្រពន្ធជនរងគ្រោះ

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ (ម្នាក់ជាប្រពន្ធជនរងគ្រោះ) ពាក់ព័ន្ធករណីប្លន់សម្លាប់បុរសម្នាក់ឈ្មោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ព្រះវិហារៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២និង១៥នាទី ថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូងបណ្តាលអោយរងរបួសធ្ងន់ធ្ងរម្នាក់ ស្ថិតនៅចំណុច(ស្រែកំពេជ្រ) ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ ជឹម ពា ភេទប្រុស…

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព្រះវិហារៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានហៅឈ្មោះ យ៉េង តុលា ហៅក្រៅភ័ក្រ្ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិអូរដំបង ឃុំអូរធំ ស្រុកកំរៀង ខេត្តបាត់ដំបង។…

Update៖ ព្រះសង្ឃមួយព្រះអង្គ សាងព្រះភ្នួសបាន ១០វស្សា មិនដឹងមានវិបត្តិអ្វីនោះទេ បានធ្វើអត្តឃាត (ចង.ក) បណ្ដាលឲ្យសុគត

ភ្នំពេញ: ព្រះសង្ឃ១អង្គបានធ្វើអត្តឃាត សម្លាប់ព្រះកាយដោយព្រះអង្គបានយកវត្ថុព័ន្ធ(ខ្សែក្រវាត់ស្បង់)ទៅចង. ក ជាប់ជាមួយបង្កាន់ដៃកុដិ ក្នុងវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ព្រះសង្ឃអង្គនេះព្រះនាម ម៉ែត ម៉េងហ៊ាង ព្រះជន្ម…

កម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្ដិនៅចំណុចផ្ទះលេខ១៩cz ផ្លូវ៣០៤ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ…

កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បង្រ្កាបមុខសញ្ញាជនសង្ស័យ៩នាក់ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា

កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា​ ទីតាំងស្ថិតត្រង់ចំណុចភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…

រថយន្តដឹកជ្រូកធុនធំ១គ្រឿង បើកបរសុខៗស្រាប់តែក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

កំពង់ចាមៈ នៅវេលាម៉ោង១២និង០០នាទីត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកជ្រូកមួយគ្រឿង ក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦១ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទធុនធំដឹកជ្រូក១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។…