សង្ស័យអ្នកបើកបរឱនយករបស់ បណ្ដាលឲ្យបើករថយន្តធ្លាក់ចូលប្រឡាយទឹក

កំពង់ចាមៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង សង្ស័យអ្នកបើកបរឱនយករបស់ បណ្ដាលឲ្យបើករថយន្តធ្លាក់ចូលប្រឡាយទឹក ស្ថិតតាមបណ្ដោយផ្លូវលំមួយកន្លែង ភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោយពីកើតហេតុជនរងគ្រោះ ក៏ហៅរថយន្តស្ទូចមកស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

រថយន្តព្រូសបើកបញ្រ្ចាសទិសចរាចរណ៍ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង បានបើកបរក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ ឆ្លងផ្លូវហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់ ដែលជាអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង ០០នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ…

ជនដៃដល់សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តPrius យកទៅប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅប្រទេសថៃ

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៥រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោ សាត…

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានបាត់ខ្លួន បន្ទាប់ពីលិចទូកដនាពេលយប់ លុះព្រឹកឡើងទើបរកឃើញសាកសព

កំពង់ចាមៈ (ព័ត៌មានបឋម) នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកដមួយបានកើតឡើង នៅត្រង់ចំណុចស្ពានអូងគោ ភ្លាមៗនោះបានបាត់ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ រកមិនឃើញនោះទេ លុះព្រឹកឡើងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ទើបគេរកឃើញសាកសពក្មេងស្រីរងគ្រោះ ទីតាំងស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ…

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់បានទុកចោលនៅមុខផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីលួចម៉ូតូបង្កឡើងដោយជនសង្ស័យឈ្មោះ…

ម៉ូតូធំម៉ាកហុងដា CRF បុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងធ្ងន់ធ្ងរ ខណៈដែលគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ឆ្លងផ្លូវ ហើយត្រូវម៉ូតូធំ ម៉ាកHONDA CRF ១គ្រឿងទៀតទៅដល់បុកពេញទំហឹង ។…

ករណីផ្ទុះធុងហ្គាសពេលកំពុងបញ្ជូល បណ្ដាលឲ្យឆាបឆេះផ្ទះ និងរងរបួសមនុស្ស ២នាក់ នៅស្រុកកងមាស

កំពង់ចាមៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទីល្ងាច បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅចំណុចភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទទួលបាមព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម…

ករណីបុរសម្នាក់ ជិះម៉ូតូបុករ៉ឺម៉កពីក្រោយ បណ្ដាលឲ្យស្លាប់

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដល់ប្រជាពលរដ្ឋ ឬសាច់ញាតិជនរងគ្រោះ ឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៤ ចំណុចមុខស្នាក់ការសន្តិសុខPM602 ព្រំប្រទល់កំពង់ធំ…

រថយន្តដឹកទូរកុងតឺន័រ បុកម៉ូតូពីក្រោយ បង្កជាអណ្ដាតភ្លើងឆាបឆេះ រងការខូចខាតទាំង​ស្រុង

កំពង់ស្ពឺៈ នាវេលាម៉ោង ៦និង៦នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូពី​ក្រោយក្នុងទិសដៅស្របគ្នា នៅលើផ្លូវជាតិ​លេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង មានរថយន្ដ ០១គ្រឿងម៉ាក​ FUSO ពណ៌ស ពាក់​ស្លាកលេខ(ឆេះអស់) សណ្ដោងសឺម៉ឺរ៉ឺម៉ក់ ពាក់ស្លាខលេខ ភ្នំពេញ…

អ្នកសំអាងការប្រុសម្នាក់តែងខ្លួនជាស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០២២ វេលាម៉ោង៥ ព្រឹកមានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀនចំណុចកើតហេតុផ្លូវបេតុង ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន) ឈ្មោះ…