ជំនន់ទឹកភ្លៀងហូរកាត់ពីលើផ្លូវនៅឃុំទំនប់ដាច់ អាចនឹងស្រកអស់វិញ!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ៥៤ មម នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ពីលើផ្លូវលំ១ខ្សែ ប្រវែងប្រមាណ ១០០ ម នៅចំណុចភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។…

សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗ គ្នានៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើឲ្យស្ថានភាពទឹកនៅតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង ។ គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ នេះ ៖ –…

ទឹកស្រកចុះវិញជាបណ្តើរៗហើយ! ក្រោយជំនន់ទឹកភ្លៀងលិច២ភូមិនិងតំបន់មួយចំនួន នៅស្រុករវៀង!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ភូមិចំនួន២ គឺភូមិបង្នន និងភូមិស្រែ របស់ឃុំរាបរយ ស្រុករវៀង ខេត្តព្រះវិហារ និងតំបន់មួយចំនួនទៀតនៅព្រំប្រទល់ខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង។ មកដល់ម៉ោង៤ រសៀល ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកបាន…

Update៖ គិតត្រឹមម៉ោង២រសៀលនេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៥៦ ម៉ែត្រ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ២ រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៥៦ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ…

ជំនន់ទឹកភ្លៀង កំពុងតែជន់ឡើងខ្លាំង បណ្តាលឲ្យលិចកំណាត់ផ្លូវមួយខ្សែនៅតាមមាត់ទន្លេក្រុងកំពង់ចាម (ក្រោមស្ពានគីហ្សូណា)

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេក្នុងបរិមាណ ៣៣,៥ មម នាល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់កំណាត់ផ្លូវមួយខ្សែនៅតាមមាត់ទន្លេក្រុងកំពង់ចាម (ក្រោមស្ពានគីហ្សូណា) ។ ការជន់លិចផ្លូវនេះ គឺដោយសារប្រព័ន្ធលូដោះទឹកក្នុងក្រុងទាំងអស់ត្រូវបានបិទ ខណៈទឹកទន្លេមេគង្គជន់ឡើងខ្លាំង ។…

Update៖ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានចាប់ផ្តើមស្រកចុះវិញហើយ!

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ៧ ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានចាប់ផ្តើមស្រកចុះវិញហើយ មកនៅក្នុងកម្ពស់ ១៥,១១ ម៉ែត្រ បន្ទាប់ពីបានកើនឡើងអតិបរមាដល់កម្ពស់ ១៥,១២…

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដំណើរការបូមទឹកនៅស្ពានគីហ្សូណា ដើម្បីបញ្ចៀសការលិចលង់ក្រុងកំពង់ចាម!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ)ចំនួន២គ្រឿង និងម៉ូទ័របូមទឹក ចំនួន២គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរខេត្ត ដាក់ឲ្យដំណើរការបូមទឹកជាប្រចាំ នៅចំណុចស្ពានគីហ្សូណា ដើម្បីបញ្ចៀសការលិចលង់ក្រុងកំពង់ចាម។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា…

Update៖ គិតត្រឹមម៉ោង ៧ព្រឹកនេះទឹកទន្លេមេគង្គខេត្តក្រចេះ ស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម៉ែត្រ

ក្រចេះ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម៉ែត្រ) ។ សូមជម្រាបផងដែរថា…

Update៖ គិតត្រឹមម៉ោង៦និង៣០នាទីព្រឹកនេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងបានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម៉ែត្រ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម៉ែត្រ គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។ សូមបញ្ជាក់ជូនថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅទន្លេមេគង្គខេត្តស្ទឹងត្រែង…

Update៖ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ចាប់ផ្ដើមស្រកចុះមកវិញហើយ

ស្ទឹងត្រែងៈ យោងតាមផាកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ១០ និង១៥ នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមក នៅត្រឹមកម្ពស់ ១០,៧៩ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ)៕