អាសូរណាស់! ប្ដីប្រពន្ធ ២នាក់ បើករ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ ត្រូវរថយន្តបុកបណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តព្រូសបុកម៉ូតូរ៉ឺម៉កដឹកត្រីពីស្រុកស្អាងយកទៅលក់ផ្សារតាខ្មៅ បណ្តាលឲ្យប្តីស្លាប់និងប្រពន្ធរងរបួសបាក់ដៃ បន្សល់ទុកកូន ៨នាក់ តាមបណ្តោយផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។…

ករណីគ្រោះថ្នាក់ចរាចរណ៍! រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ បាក់កឆ្អឹងភ្លៅរងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ២០នាទី…

មុខសញ្ញាជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់​កាបូប​អ្នកដំណើរ​មិន​បាន​សម្រេច​ ត្រូវជាប់អន្ទាក់កម្លាំង​នគរបាលក្រុងតាខ្មៅ​

កណ្ដាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា​ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ម្នាក់​ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ក្របួច​ជាប់​ ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​បាន​ឆក់​កាបូប​របស់​អ្នកដំណើរ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២២​ ចំណុច​តាម​ផ្លូវ​២១​ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ គឹ​ម​ កញ្ញា​ ភេទ​ស្រី​…

កម្មករសំណង់ឈ្លោះគ្នាក្នុងការដ្ឋាន យកចម្ពាមកៅស៊ូបាញ់ភាគីម្ខាងទៀត បែរមកត្រូវភ្នែកអ្នកឈរមើល បែកហូរឈាមរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ក្នុងការដ្ឋានសំណង់ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។…

រថយន្តកូរ៉េដឹកមាន់មួយគ្រឿង រេចង្កូតបុករះផ្ទះពលរដ្ឋ៣ខ្នង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

កណ្ដាលៈ នាវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េដឹកមាន់មួយគ្រឿង បើកបររេចង្កូតបុករះទម្លុះចូលផ្ទះប្រជាពលរដ្ឋ៣ខ្នង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកមាន់មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនលឿន…

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត ត្រូវកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០ នាទី​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពលួចទូរស័ព្ទដៃ

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (ទូរស័ព្ទ) ចំណុចការដ្ឋានសំណង់ភូមិលេខ១ក សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម (+) ឈ្មោះ អាន ពុធ្ធបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ…

ហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង បើកបរកៀរជាមួយរថយន្តToyota Prius បណ្តាលឲ្យគាបជាប់រងការខូចខាតយ៉ាងដំណំ

កណ្តាលៈ នាវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-6977 បើកបរកៀរគ្នាជាមួយនឹងរថយន្តម៉ាក Toyota Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-9178 បណ្តាលឲ្យជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ទីតាំងស្ថិតត្រង់ម្តុំរង្វង់មូលស្ពានព្រែកសំរោង…

រថយន្តបែនដឹកដីបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់

កណ្ដាលៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ម៉ោង០៧និង០០នាទី មានករណីអំពើលួច (ទូរសព្ទ) ចំណុចផ្ទះជួលរបស់ជនរងគ្រោះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ រុំ បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ…