ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតអា.ក ប្លន់ម៉ូតូ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយកើតឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក នួន នីណារ៉ូ មេ/ការមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ដើម្បីសួរនាំហេតុការណ៍ដែលកើតឡើង ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈុំ…

កូនប្រុស ស្លាប់ចំណែកឪពុករបួសធ្ងន់ដោយរថយន្តបើកបុកម៉ូតូ

បន្ទាយមានជ័យៈយោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ឪពុករងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ១១ឆ្នាំបានបាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះជាឪពុកឈ្មោះ គង់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ និងកូនឈ្មោះ…

ជនជាតិចិន២នាក់យកកាំបិតចាក់បណ្តាលឲ្យម្ខាងទៀតស្លាប់នៅកាស៊ីណូហ្គេនទីង ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនជាតិចិន២នាក់ឈ្លោះគ្នាយ៉ាងខ្លាំងឈានដល់យកកាំបិតចុងស្រួចចាក់ត្រូវបំពង់.កបណ្តាលឲ្យស្លាប់ម្នាក់ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នៅចំណុចកាស៊ីណូហ្គេនទីងជាន់ទី១១បន្ទប់លេខ១១១១ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីកើតហេតុកម្លាំងនគរបាលប៉ោយប៉ែតដឹកនាំដោយឯកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវក្នុងករណីឃាតកម្មនេះបង្កដោយជនជាតិចិនដូចគ្នាដែលជនសង្ស័យជាដៃដល់ឈ្មោះសាយសឺសានភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅបន្ទប់ជួល។ជនរងគ្រោះឈ្មោះលីវយីហ្វុងភេទប្រុសអាយុ២៧ឆ្នាំជនជាតិចិនដូចគ្នាស្នាក់នៅបន្ទប់ជួលជាមួយជនសង្ស័យ។ សមត្ថកិច្ចបានបន្តថានៅមុនពេលកើតហេតុជនដៃដល់និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតដល់ជនដៃដល់ឈ្មោះសាយសឺសានយកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង៤០សង្ទីម៉ែត្រចាក់ទៅលើឈ្មោះលីវយីហ្វុងបណ្ដាលឲ្យរងរបួសធ្លាយបំពង់.កផ្នែកខាងស្ដាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕  

ត្រីរ៉ស់រស់ និងត្រីរ៉ស់ងាប់ មានសារធាតុគីមី ត្រូវមន្ត្រីជំនាញរកឃើញ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាតអស់ទាំងស្រុង

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង០៦យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះ០១ខ្នង ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះឈ្មោះ យាន…

លួចគេបានសប្បាយ! តែគេចាប់បានចឹង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទលួចគាស់ទម្លុះទម្លាយយកម៉ូតូទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះឆេងសុងភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យថាក្រោយពីក្រោកពីដេកដឹងថាបាត់ម៉ូតូខ្លួនបានមើលវីដេអូសុវត្ថិភាពដឹងថានៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០មានជនសង្ស័យម្នាក់បានចូលក្នុងរបងផ្ទះធ្វើសកម្មគាស់ទ្វាររបងលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាខាប់ពណ៌បាញ់ឌុកគ្មានស្លាកលេខ។ លោកនាយការិយាល័យបានបន្តថា៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការសម្របសម្រួលពីឯកកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីនូជីវ័ន្តស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង០៨និងយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ឈ្មោះឈួតផល្លីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិនិមិត្តថ្មីសង្ការ់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួមជាមួយនឹងវត្ថុតាងម៉ូតូ០១គ្រឿងដែលជនសង្ស័យបានលួចនោះផងដែរ។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿនបានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឈួតផល្លីបានសារភាពថាខ្លួនពិតជាបានចូលលួចយកម៉ូតូ០១គ្រឿងនេះប្រាកដមែនខណៈដែលខ្លួនបានដើរទៅឃើញម៉ូតូទុកនៅក្នុងរបងផ្ទះមានសោនៅនឹងម៉ូតូស្រាប់គេក៏ឡើងចូលក្នុងរបងផ្ទះរួចក៏គាស់ទ្វាររបងយកម៉ូតូជិះចេញមកទៅផ្ទះនៅឯភូមិនិមិត្តហើយនៅយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ខ្លួនបានជិៈម៉ូតូនេះមកលេងវេទិកាខេត្តក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង។ ដោយផ្អែកទៅលើចម្លើយសារភាពរបស់របស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕  

ម្សៅក្រាមថ្លារសញៀន ១០ គីឡូក្រាមត្រូវសមត្ថកិច្ចដកហូត

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេត លើករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍…

ម្សៅក្រាមញៀន ១០ គីឡូក្រាមត្រូវសមត្ថកិច្ចដកហូត

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេត លើករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍…

ទំនិញហួសកាលបរិច្ឆទប្រើប្រាស់ ៣៨៦.៨៩ គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFបានឲ្យដឹងថា ថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាហាង និងផ្ទះលក់ទំនិញតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី…

ក្មេង ៣នាក់ បងប្អូនបង្កើតបានលង់ទឹកអូរស្លាប់ម្នាក់ និង២នាក់ទៀត ជួយសង្គ្រោះទាន់ពេលវេលា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុស.ស្រីចំនួន០៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ឆ្លងទឹកអូរបណ្តាលឲ្យលង់ ស្លាប់ម្នាក់ និង២នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៣នឹង៤០នាទីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ សង់…