RX300 បុកក្មេងប្រុសម្នាក់យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសម្នាក់បានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសាររថយន្តបុក ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៦និង៧ ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា…

ឃាត់រថយន្តដឹកសត្វប្រវឹក មួយគ្រឿង ម៉ាកឡង់គ្រីស័រ ផ្លាកលេខ (ខ.ម ២ ៦១៥៨-០៧) ភូមិភាគ៥ រួមនឹងជនសង្ស័យចំនួន២នាក់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចាប់ឃាត់រថយន្តចំនួន០១គ្រឿង ដឹកសត្វព្រៃខុសច្បាប់ ដែលមានទិសដៅចេញពីច្រកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា…

បុរសម្នាក់ធ្លាប់ជាប់គុកម្តង ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ ម្តងនេះ ជាប់ពីបទហិង្សាដោយចេតនា

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ ត្រូវសមត្ថកិច្ច ករណីបង្កហិង្សាយកកាំបិតកាប់បុរសម្នាក់ បណ្ដាលឲ្យរងរបួស។ ជនសង្ស័យឈ្មោះ គា រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ចំណែកជនរងគ្រោះ ឈ្មោះ លឹម ឆក ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្បាលកោះ…

សមត្ថកិច្ចចាប់ខ្លួនឃាតកម្នាក់ ក្រោយរត់គេចជិត ១០ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់ថៅកែអេតចាយ និងកូនស្រី ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់ៈ ដោយយោងតាមមតិចង្អុលការរបស់លោកឧត្តមសេនីយ៍ស្នងការរង, និងការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ របស់លោកអធិការ នៅថ្ងៃ ច័ន្ទ ទី០៧ ខែកក្កដា ឆ្នំា២០២០ វេម៉ោង ៧និង៣៨នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ធ្វើការអនុវត្ដន៍ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥៦ ដ.ប.ច.ខ ចុះថ្ងៃទី៧ ខែមិថុនា…

លាន់ដូចរន្ទះ! រថយន្តបុកម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ប្តីប្រពន្ធ មួយរំពេច នៅលើដងផ្លូវ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ រវាងរថយន្តបុកម៉ូតូកង់បី បណ្តាលឲ្យបុរសម្នាក់ និងស្តី្រម្នាក់ជាប្តីប្រពន្ធបានស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ ៣៧៣_៣៧៤ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ…

សាហាវម្លេះ! ផឹកស៊ីនៅខ្ទមចាំចម្ការជាមួយគ្នា ទំនាស់សំដីក្លាយជាហិង្សារម្នាក់ស្លាប់ចំណែកម្នាក់ទៀតជាប់ខ្នោះ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សង្ស័យជាអំពើមនុស្សឃាត ត្រង់ចំណុចអូរកងរ៉ក់ ស្ថិតនៅខាងលិចឈាងខាងត្បូងចម្ងាយ៤.០០០ម៉ែត្រ ពីភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា…

ធ្លាប់ជាប់ពន្ធនាគារ មិនរាងចាល ចេញមកវិញបន្តលួចទៀត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ពីបទលួច នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖…

ជនជាតិថៃ២នាក់ប្តី-ប្រពន្ធ និងម្នាក់ទៀតជាជនជាតិខ្មែរ រួមទាំងថ្នាំញៀន ពេលនេះ បញ្ជូនទៅតុលាការហើយ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃ ០២នាក់ ប្តី-ប្រពន្ធ និងម្នាក់ទៀតជាជនជាតិខ្មែរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក ធិន…

បុរសម្នាក់ អ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងមានការឆ្វេសប្រហែសបង្កឲ្យមនុស្ស៥នាក់ស្លាប់ និង៤នាក់របួស នៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងអាវុធហត្ថ បញ្ជូនទៅសាលាដំបូង

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងមានការឆ្វេសប្រហែស បណ្តាលឲ្យមនុស្សចំនួន៥នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។…

រថយន្ត៣គ្រឿងដែលបុកបន្តគ្នានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ រថយន្តដឹកអេស្កាវ៉ាទ័របុកគ្នានៅនិមិត្តព្រោះរអិលទឹកភ្លៀង កាលពីម៉ោងជាង២ដល់ម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។ គ្រោះថ្នាក់នេះកើតលើផ្លូវជាតិលេខ៥ ចំណុចភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីនគរបាលគ្រប់គ្រងកន្លែងកើតហេតុឲ្យដឹងថាករណីខាងលើមានរថយន្ត៣គ្រឿងដែលបុកគ្នានោះ ស្ថិតលើទិសដៅបញ្ជ្រាសទិស ៕