នគរបាលក្រុងព្រះសីហនុចាប់ខ្លួនមុខសញ្ញាលក់ចែកចាយថ្នាំញៀនបានម្នាក់
ព្រះសីហនុៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហុនធ្វើការចាប់ឃាត់ខ្លួន កាលពីនៅវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវចូលតំបន់ភូមិថ្មី ក្រុម៨ ភូមិ៣ សង្កាត់៣ក្រុង ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថាជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ កង វិច្ឆិកា (ហៅណាម) ភេទប្រុស អាយុ៣២ឆ្នាំ…