បង្ក្រាប២ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន
ព្រះសីហនុៈ ករណី១ បុរសម្នាក់មានមុខរបរព្រូឡានដឹកស៊ីម៉ង់ ត្រូវបានកម្លាំងជំនាញខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវមុខរោងចក្រញ៉ូស្តាស្ថិតក្នុងក្រុម14 ភូមិ1 សង្កាត់1 ក្រុងព្រះសីហនុ។ ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនមានឈ្មោះ ហេង ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរព្រូឡានដឹកស៊ីម៉ង់ បច្ចុប្បន្នរស់នៅភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។…