ចោរស្រីវ័យក្មេងល្បីខាងលួចកាបូបលុយ ត្រូវពលរដ្ឋក្របួចជាប់

ព្រះសីហនុ: ចោរស្រីវ័យក្មេង ​ដៃរហ័ស ចិត្តសឿងលួច​កាបូបលុយ​កណ្តាល​ផ្សារលើ បាន​សម្រេច តែគេចខ្លួន​មិនរួច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្របួចជាប់​ប្រគល់​ឲ្យសមត្ថកិច្ច​ កាលពី​វេលាម៉ោង​៨៖៤០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀក ពុធលីម៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យក្រុងព្រះសីហនុ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។…

ស៊ីអវីសាកកម្លាំងជាមួយរថភ្លើង ប៉ើងក្រឡាប់ដូចកុនហូលីវូដ

ព្រះសីហនុៈ រថយន្តស៊ីអវី(CRV) មួយគ្រឿង ខណៈបើកឆ្លងផ្លូវដែកខ្វះការប្រុងប្រយ័ត្នត្រូវរថភ្លើងបើកបុកប៉ើងជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៤កក្កដានេះ នៅចំនុចផ្លូវដែកផ្លូវចូលរោងចក្រទឹកកក ស្ថិតនៅភូមិរំដួលជើងភ្នំ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថភ្លើងមានទិសដៅពីភ្នំពេញចូល មកក្រុងព្រះសីហនុ ស្រាប់តែមកចំនុចកើតហេតុខងាលើ ក៏បុករថយន្តម៉ាក HONDA CRV ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ…

(មានវីដេអូ) ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទទទួលផលចោរកម្ម

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍​នគរបាលសង្កាត់ស្ទឹងមានជ័យបានសហការជាមួយ​​កម្លាំងនគរបាលស្នងការខេត្តព្រះសីហនុ ចុះឆែកឆេរលំនៅដ្ឋានផ្ទះលេខ១៣០ បន្ទប់ជួលលេខF14 មួយកន្លែង ដោយឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ពីបទ​ទទួលផល​ចោរកម្ម​ កាល​ពី​វេលាម៉ោង៨៖០០នាទី ព្រឹក​ថ្ងៃទី២៤​កក្កដា​​ ស្ថិតនៅក្រុមទី១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភព​ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើង​ដោយមានការអនុញ្ញាតពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី,…

រថយន្តជនជាតិចិនបើកបុកម៉ូតូ បណ្ដាលឲ្យបុរស៣នាក់ស្លាប់

ព្រះសីហនុៈ បុរស៣នាក់បានស្លាប់យ៉ាងអាណោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើដងផ្លូវជាតិលេខ4 ត្រង់ចំណុមុខក្រុមហ៊ុនជីបម៉ុង ស្ថិតក្នុង ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ខាងលើបានជិះម៉ូតូម៉ាក Honda C-100 ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញមកក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត១គ្រឿងម៉ាកសឺដែស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2S-3758 អ្នបើកបរឈ្មោះ…

បញ្ជូនមុខសញ្ញាចែកចាយ នឹងប្រើប្រាស់គ្រឿងញៀន៤នាក់ទៅសាលាដំបូងព្រះសីហនុ

ព្រះសីហនុ: ជនសង្ស័យចំនួន៤នាក់ត្រូវ​បានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន​អាវុធហត្ថខេត្តព្រះសីហនុបានក៏សាងសំណុំរឿងបញ្ជូនខ្លួន​ រួមនឹងវត្ថុតាងទៅ​សាលាដំបូង​​ខេត្តព្រះសីហនុ កាល​ពី​រសៀលថ្ងៃទី២៣កក្កដា​​ ពាក់ពន្ធ័ករណីរក្សាទុកជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ក្រោយបង្រ្កាបបាននៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ប្រភព​ឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់​ ទី១-ឈ្មោះ លី ភូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម…

សមត្ថកិច្ចចាប់វាយខ្នោះបក្ខពួកចោរប្លន់ម៉ូតូ២នាក់ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច

តាកែវៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង បានសម្រេចនៅស្រុកទ្រាំង ត្រូវបានកម្លាំងអធិការស្រុកទ្រាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វើការដេញចាប់បាន នៅវេលាម៉ោង១១និង៣០នាទីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៦ ។ សមត្ថកិច្ចក្រុងដូនកែវបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងពីសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងនៅក្នុងទឹកដីស្រុកទ្រាំង ហើយគោលដៅដែលជនសង្ស័យមកគឺទីរួមខេត្តតាកែវ កម្លាំងសមត្ថកិច្ច បានធ្វើការទាក់ទងគ្នា តាមអាយឌី រហូតឃើញមុខសញ្ញាជនសង្ស័យ ក៏បានជិះរថយន្ត និងម៉ូតូធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់…

កប៉ាល់យក្សដឹកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលមកខេត្តព្រះសីហនុ

ព្រះសីហនុៈ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជាង ២,០០០នាក់ បានធ្វើដំណើរតាមនាវាយក្សមួយគ្រឿងមានឈ្មោះ DAWN PRINCESS បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃ។ លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍បរទេសធុនយក្សមួយគ្រឿងមានឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA មានបណ្តោយ ២៦១,៣១ម៉ែត្រ ទទឹង៣២,២៨ម៉ែត្រ…

មុខសញ្ញាពូកែគាស់ផ្ទះ និងលួចទ្រព្យសម្បត្តិពលរដ្ឋត្រូវជាប់ខ្នោះបានសម្រេច

ព្រះសីហនុៈ មុខសញ្ញាពូកែដើរគាស់ផ្ទះ និងលួចទ្រព្យសម្បិត្តប្រជាពលរដ្ឋត្រូវនគរបាលចាប់បាន ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ជនបរទេស កាល​ពី​វេលាម៉ោង៨៖៣០នាទីយប់​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះសំណាក់ ប៌ិច អ៊ី ហ្ស៉ី ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ប្រភព​ឲ្យដឹងថា ជនសង្ស័យឈ្មោះ សង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ…

(ខ្សឹប) ផែឯកជនរបស់លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្លាយជាច្រកនាំទំនិញគេចពន្ធ

ព្រះសីហនុៈ មន្ត្រីនៅសាលាខេត្តព្រះសីហនុ ក្រុមមន្ត្រីមានសមត្ថកិច្ច ក៏ដូចជាក្រុមអ្នករកស៊ីមួយចំនួនបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា ទំនិញគេចពន្ធស្ទើរគ្រប់សារពើ ត្រូវបានពួកឈ្មួញលួចនាំចូលទាំងយប់ទាំងថ្ងៃ តាមកំពុងផែឯកជនរបស់លោក សូ ជុងហួរ ជំនួយការផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាប្រធានក្រុប្រឹក្សាខេត្តព្រះសីហនុ នៅតំបន់ទំនប់រលកយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញជំនាញគយ នគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច និងមន្ត្រីពាក់ព័ន្ធណាអើពើក្នុងការបង្ក្រាបទប់ស្កាត់នោះទេ។ មន្ត្រី និងក្រុមអ្នករកស៊ីខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា កំពង់ផែឯកជនរបស់លោក សូ ជុងហួរ…

ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដួលខ្លួនឯង បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ព្រះសីហនុៈ បុរសអាយុជិត៥០ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីជិះម៉ូតូដួលខ្លួនឯង កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២៣ និង១២៤ ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា គ្រោះថ្នាក់នេះកេីតឡេីងក្នុងពេលដែលជនរងគ្រោះជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ ហើយដួលបោកក្បាលបណ្តាលឲ្យស្លាប់នៅនឹងកន្លែង…