ភ្លៀងធ្លាក់មួយមេធំ ជន់លិចតំបន់មួយចំនួន នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ ភ្លៀងមួយមេធំតាំងពីព្រឹករហូតមកដល់ម៉ោង៤ល្ងាចនាថ្ងៃទី១១ សីហានេះ ទីបំផុតធ្វើឲ្យម្តុំស្ពានអូរសំអាតផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៣ និងសង្កាត់២សង្កាត់១ និងតាមបណ្តាភូមិផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ត្រូវបានជន់លិច។ បើទោះជានៅតំបន់នេះ អាជ្ញាធរបានកាយផ្លូវទឹក និងប្រមូលយកសំរាមចេញជាបន្តបន្ទាប់កន្លងមកយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ អាចនិងជន់លិចបន្ថែមទៀត ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមក៕

បុរសម្នាក់ធ្លាក់ពីផ្ទះកំពុងសាងសង់នៅជាន់ទី២របួសធ្ងន់

ព្រះសីហនុៈ បុរសកម្មករសំណង់ម្នាក់ ធ្លាក់ពីលេីការដ្ឋានសំណង់ផ្ទះមួយកន្លែង កំពស់២ជាន់ ស្ថិតនៅតំបន់ទំនប់រលកក្រុងព្រះសីហនុ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី៩សីហា២០១៦។ តាមសេចក្តីរាយ ការណ៍បានឧ្យដឹងថា ជនរងគ្រោះបានធ្លាក់ចេញពីលើក្តារជាន់ពេលកំពុងធ្វេីការ នៅទីខ្ពស់ក្នុងការដ្ឋានផ្ទះបេតុង ដែលមេីលទៅទំនងជាមិនមានពាក់ខ្សែក្រវាត់ការពារជាប់នឹងខ្លួនផងទេ។ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា រងគ្រោះឈ្មោះលីវ ឈាន់ អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល…

ភ្ញៀវទេសចរជាង ២,០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រកម្ពុជា

ព្រះសីហនុៈ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦ ភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ ចំនួនជាង ២,០០០នាក់ បានធ្វើដំណើរ តាមនាវាយក្សមួយ គ្រឿង មានឈ្មោះ Pacific Eden ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ…

កប៉ាល់យក្សនាំភ្ញៀវទេសចរជិត២ពាន់នាក់ ចូលមកក្រុងព្រះសីហនុ

ព្រះសីហនុៈ កប៉ាល់ទេសចរណ៍ធុនយក្សមួយគ្រឿង បានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២ពាន់នាក់ ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១៦នេះ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ។ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា កប៉ាល់ទេសចរបរទេសធុនយក្សមួយគ្រឿងមានឈ្មោះ Pacific Eden មានសញ្ជាតិ British បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍…

មុខសញ្ញាពូកែលួចកាច់សោរម៉ូតូធ្លាប់ជាប់គុកជាច្រើនលើកហើយ នៅតែមិនរៀងចាលឥឡូវលួចទៀតត្រូវនគរបាលចាប់បាន

ព្រះសីហនុៈ តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណា រិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង២រសៀលនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាឲ្យកម្លាំងនគរបាលនៃការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ និងចាប់ជនសង្ស័យម្នាក់ពីបទចោរកម្មលួចម៉ូតូ កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ០៣ទៀបភ្លឺ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ…

ចោរ២នាក់ ដែលពូកែគាស់ផ្ទះយ៉ាងសកម្មត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ក្របួចបាន ក្រោយធ្វើសកម្មភាព

ព្រះសីហនុៈ កាលពីរសៀលម៉ោង២ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ធ្វើការអង្កេតស្រាវជ្រាវចាប់ជនសង្ស័យបានចំនូន២នាក់ ពីបទចោរកម្ម។ លោកវរសេនីយ៍ទោស៊ុត សំ អុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា អំពើចោរកម្មលួចគាស់បង្អួចយកសម្ភារៈនេះកើតឡើងកាលពីម៉ោង០២ និង៣០នាទីជិតភ្លឺ ថ្ងៃទី០៤ខែសីហាឆ្នាំ២០១៦ស្ថិតនៅភូមិ០៤ សង្កាត់៤…

ភ្លុកដំរីដែលឈ្មួញនាំចូលពីអាហ្រិកមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាប

ព្រះសីហនុៈ ភ្លុកដំរីជិត៥០០គីឡូក្រាម ដែលសមត្ថកិច្ចអះអាងថា ឈ្មួញនាំចូលពីអាហ្វ្រិកមកកម្ពុជា នៅវេលាថ្ងៃត្រង់ ទី៥ ខែសីហា នេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅមាត់ច្រកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខណៈដែលឈ្មួញលួចបង្កប់ជាមួយទំនិញដាក់ក្នុងទូកុងតឺន័រ។ បើតាមមន្ត្រីសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុឲ្យដឹងថា ភ្លុកដំរីទាំងអស់នេះ ឈ្មួញលួចនាំចូលពីតំបន់ប្រទេសអាហ្វ្រិកឆ្លងកាត់មកកម្ពុជា ដែលអាចនឹងនាំបន្តទៅកាន់ប្រទេសទី៣ មួយទៀត ប៉ុន្តែត្រូវបានទប់ស្កាត់ ដោយអាជ្ញាធរនៅច្រកកំពង់ផែ។…

មន្ត្រីនគរបាលត្រូវជនជាតិចិនចាក់និងអំបែងដបរបួសធ្ងន់

ព្រះសីហនុ: មន្ត្រីនគរបាលម្នាក់ ខណៈចុះបំពេញការងារ ត្រូវបុរសជនជាតិម្នាក់ធ្វើសកម្មភាពយកដបស្រាដែលវាយបំបែកគូទ ធ្វើសកម្មភាពចាក់ប្រហារលើដើ​មទ្រូងត្រូវបីកន្លែង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៦ព្រឹកនៅចំណុចហាង ស្ប៉ាដឺបា ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ។ ​តាមសេចក្តីរាយការបានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង០៥ និង៤០នាទីព្រឹក…

ចិន នៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ

ភ្នំពេញៈ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​​ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ ក្នុងឱកាសបញ្ចប់​បេសកកម្មការទូត​នៅ​កម្ពុជា​ លោកស្រី​ ប៊ូ ជៀងគួ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានមាន​ប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ​និងចិនកាន់តែត្រូវបានពង្រឹង ​និងពង្រីកឥតឈប់ឈរ ហើយចិននៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ…

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទ ជួញដូរគ្រឿងញៀន

ព្រះសីហនុៈ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន៤នាក់ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហេងប៑ុន ទី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំងឲ្យកម្លាំងជំនាញបទល្មើសគ្រឿងញៀនចុះទៅអនុវត្តដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនបុរសម្នាក់ ពីបទជួញដូរគ្រឿងញៀន។ តាមរយៈដីកាចុះថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយលោក គឹម អេង ចៅក្រមសុើបសួរបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ…