ក្របួចជនសង្ស័យ៣នាក់ ករណីលួចម៉ូតូ

ភ្នំពេញៈ ក្រុមចោរក្មេងស្ទាវ៣នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដែលដឹកនាំដោយលោក ស៊ឹម ពិសិដ្ឋ អធិការរង ក្រោយធ្វើសកម្មភាពកាច់សោរកម៉ូតូ Air Black ចាស់របស់សន្តិសុខ Seven Friendship Security ដែលយាមប្រចាំការនៅតាមផ្ទះល្វែងពេលយប់ នៅចំណុចផ្ទះល្វែង ផ្លូវ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក…

ដុតបំផ្លាញផលិតផលក្លែងក្លាយចំនួន៧មុខ នៅសង្កាត់ដង្កោ

ភ្នំពេញៈ នៅរសៀលម៉ោង២ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅទីលានចាក់សំរាមបឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំពិធីដុតបំផ្លាញផលិតផលក្លែងក្លាយចំនួន៧មុខ ដោយមានការចូលរួមពីសំណាក់លោកអធិការដ្ឋាននគរបាលសង្កាត់ដង្កោ រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ សូមរំឭកថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសមត្ថកិច្ចចម្រុះ ចុះឆែកឆេរទីតាំងផ្ទះលេខ B19 -B20…

Update: (មានវីដេអូ) ក្មេងៗត្រូវបានសង្គ្រោះនៅពេទ្យកុមារជាតិ ខណៈមនុស្សធំៗជាច្រើននាក់សង្គ្រោះនៅពេទ្យលោកសង្ឃ ក្រោយពីឡានដឹកដីបុកឡានសាំយ៉ុង

ភ្នំពេញៈ រហូតមកទល់នៅម៉ោងជិត៣រសៀលនេះ មនុស្សចាស់ក្មេងជាង១០នាក់ ត្រូវបានគេសង្គ្រោះដោយការដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ក្មេងៗត្រូវបញ្ជូនទៅសង្គ្រោះនៅពេទ្យកុមារជាតិ ដោយឡែកមនុស្សធំៗកំពុងសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីរថយន្តដឹកដីបានបុករថយន្តសាំយ៉ុងនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅស្រែញ៉ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល ដែលជំហ៊ានដំបូងគេសង្ស័យថា មានអ្នកបាត់បង់ជីវិត។ អធិការដ្ឋានខណ្ឌដង្កោ លោក ឈឹម…

First News: សង្ស័យស្លាប់និងរបួសជាច្រើននាក់ ក្រោយពីរថយន្តដឹកដីបុកគ្នានៅខណ្ឌដង្កោ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតស្លាប់និងរបួសមនុស្សជាច្រើននាក់ នៅលើដំណាត់ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តិចទៀតនេះ៕

លោកប៉ា សុជាតិវង្ស ស្នើឲ្យអាជ្ញាធរខណ្ឌ និងក្រុមយុវជនជួយស្រង់ស្ថិតិពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេល១០០ថ្ងៃ

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ និងក្រុមយុវជនជួយស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេល១០០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ មិថុនាកន្លងមកនេះ ក្រោយពីការស្រង់ស្ថិតិហើយ យើងត្រូវបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់បន្តទៀត។ ពាក់ព័ន្ធនឹងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានស្នើឲ្យលោកចៅសង្កាត់សហការការគ្នាជាមួយស្ថាប័នប៉ូលិសលើកម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណទៅធ្វើជូនសិស្សានុសិស្ស ដែលគ្រប់អាយុនៅតាមសាលារៀនតែម្តង ដោយមិនបាច់ឲ្យក្មួយៗមកធ្វើនៅប៉ុស្តិ៍ប៉ូលិសទៀតនោះទេ។ ក្នុងនាមអាជ្ញាធរត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចៀសឲ្យបានពីការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋក្នុងការផ្តល់សេវារដ្ឋបាលនេះ។…

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនលើដើមស្រល

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាលម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខណៈប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្រល ដែលគេដាំនៅចិញ្ចើមផ្លូវ ស្ថិតនៅខាងជើងស្ពានទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបុរី លឹម ឈាងហាក់។ ជនធ្វើអត្តឃាតនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ដោយសមត្ថកិច្ចជំនាញកំពុងចុះពិនិត្យធ្វើកោសល្យវិច័យ។ ប៉ុន្តែអ្នកជិតខាងបានអះអាងថា ជនរងគ្រោះ គឺជាកម្មករសំណង់ធ្វើការនៅក្នុងបុរី ឡាយ គង់ អាចមានបញ្ហាវិបត្តិគ្រួសារ…

ពលរដ្ឋក្រីក្រ៤១គ្រួសារ ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ភ្នំពេញៈ កាល​ពី​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា និងអ្នកមានជម្ងឺ ចំនួន៤១គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក នុត ពុធដារ៉ា…

បុរសម្នាក់ស្លាប់គួរឲ្យអាសូរ ខណៈគ្រូពេទ្យមកសង្គ្រោះមិនទាន់

​ភ្នំពេញៈ បុរសម្នាក់​​ខ្យល់គ​​ស្លាប់​គួរឲ្យអាណោចអាធ័ម ខណៈ​គ្រូពេទ្យ​មកសង្គ្រោះមិនទាន់ ​បង្កឲ្យមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ដង្កោខណ្ឌដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភព​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ួង ចែម (ស្លាប់) ភេទប្រុស អាយុ ៣៧…

ឡានដឹកស៊ីម៉ងត៍ក្រុមហ៊ុន ជីបម៉ុង ព្រលះម៉ូតូ១គ្រឿងលាន់ដូចរន្ទះ ស្លាប់ភ្លាមៗហ្នឹងកន្លែង

ភ្នំពេញៈ ករណី​គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគ​ ​បុរស​ម្នាក់​ស្លាប់យ៉ាង​អាណោចអាធ័ម​ ​ខណៈ​ជិះ​ម៉ូតូ​បុកគ្នា​ជាមួយ​រថយន្ត​ដឹកស៊ីម៉ងត៍​របស់ក្រុម​ ជីបម៉ុង កាល​ពី​វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៣៨ នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោរ។ ប្រភពព័ត៌មានពីសាក្សី​នៅកន្លែងកើតហេតុ​​​បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-5300 បើកបរពីលិចទៅកើតក្នុងល្បឿនលឿន…

(មានវីដេអូ) រថយន្ត Rang Rover បើកលឿងជ្រុលចង្កួតធ្លាក់ស្ពានទាំងព្រឹកនៅជើងឯក

ភ្នំពេញៈ មុននេះបន្តិច មានរថយន្ត Rang Rover ពណ៌ខ្មៅ ស្លាកលេខ ខេមរភូមិន្ទ បើកធ្លាក់ស្ពាននៅវេលាម៉ោង០៦:០៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចស្ពានបាគូ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។ ព័ត៌មានលំអិតភ្នាក់ងារ Post News…