ខណ្ឌដង្កោ ដាច់ភ្លើងតាំងពីម៉ោង

ភ្នំពេញៈ នៅវេលាម៉ោង២៖០០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនី នៅអនុស្ថានីយទី៣ (GS3-F19) ដែលស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះជាការជូនដំណឹងរបស់អគ្គិសនីកម្ពុជា តាមហ្វេសប៊ុកនៅមុន៥នាទី។ បញ្ហានេះដែរ ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា បាន និងកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

ឱកាស និងបញ្ហាប្រឈម ក្នុងការទិញដីឡូតិ៍ពុះលក់ ប្រជាពលរដ្ឋខ្មែរ គួរយល់ដឹង

ភ្នំពេញ: បច្ចុប្បន្ន សង្កេតឃើញថា មានការពុះដីឡូតិ៍លក់ យ៉ាងសកម្មបំផុត នៅក្នុងតំបន់ជាយក្រុងមួយចំនួនធំ ខណៈប្រជាពលរដ្ឋខ្មែរភាគច្រើន កំពុងចាប់អារម្មណ៍សន្សំលុយ ឬខ្ចីបុលបង់រំលោះ ក្នុងរូបភាពផ្សេងៗ សម្រាប់ធ្វើការទិញដូរដីធ្លី ផ្ទះសម្បែង។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរ គួរសិក្សាស្វែងយល់បន្ថែម អំពីឱកាស និងបញ្ហាប្រឈម ទៅថ្ងៃអនាគតខាងមុខ ដែលមើលមិនឃើញ ដោយត្រូវការកិច្ចប្រឹក្សា…

ភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ ដាច់ភ្លើងកាត់ព្រឹក

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា មុននេះបន្តិចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី4 (GS4) នៅវេលាម៉ោង៨៖១៥នាទីព្រឹក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន (1)ផ្លូវជាតិលេខ4 តំបន់ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់តំបន់បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (2)ម្តុំចម្ការដួង រោងចក្រកែវ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធខ្លីដោយគ្មានច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្នាននគរបាលខណ្ឌដង្កោ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ករណីកាន់កាប់និងដឹកជញ្ជូនអាវុធខ្លីដោយគ្មានច្បាប់អនុញ្ញាត កាល​ពី​ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។ ប្រភព​ឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយាអង្គ ឃុំយាអង្គ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣…

Update: ប្រទះឃើញសាកសពស្រ្តីម្នាក់ នៅដីឡូត៍ឧកញ៉ា លី យ៉ុងផាត់ សង្ស័យករណីឃាតកម្ម

ភ្នំពេញៈ សាកសពស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីព្រលប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចម្តុំរង្វល់មូលទី១ ជិតស្ពាន លី យ៉ុងផាត់ ប្រហែល១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋមកថា…

(ខ្សឹប) ប៊ុយរ៉ូលោកចៅសង្កាត់ដង្កោនៅហាងកាហ្វេ

មន្ត្រីបម្រើការងារនៅសាលាសង្កាត់ដង្កោ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា ចៅសង្កាត់ដង្កោលោក វឿក សាមឿន បានយកពេលនៅតៀមកាហ្វេធ្វើជាប៊ុយរ៉ូធ្វើការ ច្រើនជាងមកអង្គុយធ្វើការនៅក្នុងសាលាសង្កាត់ ហើយធ្វើឲ្យ មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានពិបាករកជួបចុះហត្ថលេខាលើឯកសារផ្សេងៗ។ ប្រភពខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោកចៅសង្កាត់ធ្វើសកម្មភាពការងាររបស់គាត់តាមតៀមកាហ្វេបែបនេះ គឺគាត់ចង់បិតបាំងពីសកម្មភាពប្រព្រឹត្តិអំពើពុករលួយក្រោមតុរបស់គាត់ និងគេចវេះពីខ្សែភ្នែករបស់មន្ត្រីថ្នាក់ក្រោមផងដែរ។ ប្រភពបានខ្សឹបទៀតថា ទោះបីលោកចៅសង្កាត់រូបនេះ បានអង្គុយនៅតៀមកាហ្វេច្រើនជាអង្គុយក្នុងប៊ុយរ៉ូក៏ពិតមែន តែឯកសារអ្វីៗក៏បានទៅដល់ដៃលោក វឿក សាមឿន…

ជិះម៉ូតូវ៉ារថយន្តមិនផុតដួល ត្រូវរថយន្តកិនខ្ទេចជើងទាំងពីរ

ភ្នំពេញៈ បុគ្គលិកបញ្ចូលសំឡេងក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ម្នាក់បានជិះម៉ូតូវ៉ារថយន្តមិនផុត ហើយប៉ះជាមួយកង់រថយន្ត បណ្តាលអោឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនខ្ទេចជើងទាំង២ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវៗ១៧ភូមិបាគូរសង្កាត់ង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូបើកស្របទិសគ្នាដោយរថយន្តបើកនៅខាងមុខ ចំណែកម៉ូតូនៅខាងក្រោយ ពេលនោះម៉ូតូបានបើកវ៉ារថយន្ត ពេលនោះបានវ៉ាក់អឺ និងពំនូកដី គេចប៉ះកង់ក្រោយរថយន្ត បណ្តាលឲ្យខ្ទាតជើងចូលក្រោមរថយន្តកិនខ្ទេចជើងទាំង២រងរបួសឆ្ងន់។ បុរសរងគ្រោះមានឈ្មោះ ម៉ៅ…

សង្ស័យជាមុខសញ្ញាប្លន់មានកាំភ្លើងសៀតចង្កេះ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប

ភ្នំពេញៈ បុរសម្នាក់ដែលគេសង្ស័យថា ជាមុខសញ្ញាប្លន់ដោយមានកាំភ្លើងសៀតនៅនឹងចង្កេះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពងទឹក និងនគរបាលខណ្ឌដង្កោបើកប្រតិបត្តិការបង្ក្រាប ។ នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ពងទឹកចេញល្បាតក៏ប្រទះឃើញជនសង្ស័យខាងលើស្លៀកពាក់ឈុតខ្មៅ សៀតកាំភ្លើងនៅចង្កេះ ហើយជិះម៉ូតូសង់កូរេ ស្លាកលេខស័ង្កសីចេញពីផ្ទះសំណាក់តាមបណ្តោផ្លូវជាតិលេខ៣ បម្រុងជិះសំដៅទៅរង្វង់មូលចោមចៅគោលបំណងជួបជាមួយបក្ខពួក ដើម្បីចេញប្លន់ ហើយត្រូវបានសមត្ថកិច្ចហៅឲ្យឈប់តែជនអាវខ្មៅប្រដាប់ដោយអាវុធខ្លី១ដើម ម៉ាកK59នេះ មិនព្រមឈប់បានព្យាយាមជិះម៉ូតូរត់គេចខ្លួន។ ក្រោយមកដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាកម្លាំងឲ្យធ្វើការពួនស្ទាក់ចាប់បានជនសង្ស័យនៅម្តុំភូមិតាំងរនាម សង្កាត់ប្រទះឡាង…

ផែនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍និងកាត់បន្ថយភាពកកស្ទះចរាចរណ៍ក្នុងរាជធានី

ភ្នំពេញៈ នៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំមួយ ស្តីពីផែនការសកម្មភាព ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ។ យោងៈ ព្រះរាជក្រមលេខ នស/រកម/០១១៥-០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥…

នគរបាលខណ្ឌដង្កោឃាត់ជនសង្ស័យ៦នាក់ដកហូតថ្នាំញៀន៣កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ៦នាក់ រួមទាំងថ្នាំញៀនចំនួន ៣កញ្ចប់ ត្រូវនគរបាលខណ្ឌដង្កោបង្ក្រាបបាន ខណៈគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ុក ពុទ្ធា ប្រធានរដ្ឋបាលសាលខណ្ឌដង្កោ ,លោក…