មានករណីមនុស្សលង់ទឹកបណ្តាលអោយស្លាប់ត្រង់ចំណុច ស្ទឹងព្រែកត្នោត​​ ស្ថិតក្នុងភូមិព្រែកថ្លឹង

(ព័ត៌មានបឋម) កាលពីវេលាម៉ោង3:៣០នាទី ថ្ងៃទី៧ ខែមករាជឆ្នាំ២០២៣ មានករណីលង់ទឹកបណ្តាលឲ្យស្លាប់ត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ សពរងគ្រោះមានឈ្មោះ យ៉ង សុខចាន់ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។…

ករណីរថន្តធុនធំបុកគ្នាជាមួយរថន្តធុនតូចតាមបណ្ដាយផ្លូវជាតិលេខ៣

ភ្នំពេញ:(ពត័មានបឋម)ករណីរថន្តធន់ធំបុកគ្នារវាងរថន្តធន់តូចតាមបណ្ដាយផ្លូវជាតិលេខ៣ សង្កាតពងទឹក ខណ្ឌដង្កោ រាជធិនីភ្នំពេញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែមករាឆ្នាំ២០២៣ បណ្ដាលរថន្តធន់តូចធ្លាក់ឡានចូលប្រឡាយទឹកក្រោយពីកើតហេតុសមត្ថកិច្ចក៏មកដ៍ទីកន្លែង ម្ចាស់រថន្តធុនតូចរងរបួសបញ្ជួនទៅមន្ទីពេទ្យ។

រន្ធត់ណាស់! ក្មេងស្រីអាយុ២ខួបម្នាក់ ធ្លាក់ពីលើម៉ូតូPassApp ត្រូវរថយន្តបែនដឹកដីកិនអូស បណ្តាលឲ្យបែកក្បាលស្លាប់

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានធ្លាក់ពីលើម៉ូតូ PassApp មួយគ្រឿង ត្រូវរថយន្តដឹកដីបើកមកពីក្រោយកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបែកក្បាលស្លាប់ ទីតាំងស្ថិតត្រង់ម្ដុំរង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញម៉ូតូ PassApp មួយគ្រឿង…

រថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតជ្រុលទៅបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-0250 រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖…

ប្រពន្ធយំឱបសពប្ដី! ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ទើលើរថយន្ត ក្រោយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅយប់ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩និង១១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ក្រោយដឹកយកទៅសង្គ្រោះនៅគ្លីនិចឯកជន។ ១/ភាគីម៉ូតូ៖ អ្នកបើកបរឈ្មោះ សឿន ធាក ភេទប្រុស…

ម៉ូតូPCXមួយគ្រឿង សង្ស័យរថយន្តម៉ាកFordបើកបុក បណ្តាលឲ្យម្ចាស់រងរបួសបាក់ជើង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យរថយន្តម៉ាក Ford មួយគ្រឿង បើកបរបុកម៉ូតូ PCX ពេញទំហឹងបណ្កាលឲ្យម្ចាស់របួសធ្ងន់បាក់ជើង ហើយបើករត់គេច ទីតាំងស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញជនមិនស្គាល់អត្តសញ្ញាណម្នាក់…

ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមន្ត្រីពន្ធនាគារព្រៃសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្សល់ទុកប្រពន្ធ និងកូន ២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់…

ករណីម៉ូតូបុកគ្នា បណ្ដាលឲ្យមនុស្ស ២នាក់​ រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីម៉ូតូបុកគ្នាបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ក្មេងស្រីសិស្សសាលា២នាក់ ជិះម៉ូតូបុករ៉ូឡូ១គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលក្មេងស្រីសិស្សសាលា២នាក់ បានជិះម៉ូតូ១គ្រឿង ជ្រុលទៅបុករ៉ូឡូ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង២នាក់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខតែម្ដង ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិព្រៃកី «គ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ…

ករណីផ្ទុះអាវុធបាញ់រះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់បាត់បង់ជីវិត ខណៈចុះបង្ក្រាបបទល្មើសគ្រឿងញៀន បន្សល់ទុកប្រពន្ធ និងកូនឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ (ករណីបាញ់រះបណ្តាលឲ្យមនុស្សស្លាប់) កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនត្រង់ចំណុចក្នុងបុរីមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ជនរងគ្រោះមានឈ្មោះ ប៉ិច ឆាយភីវ័យ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ…