ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ករណីឆ្កឹះសោទ្វារផ្ទះពលរដ្ឋលួចម៉ូតូ
ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង) ។ ជនសង្ស័យឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់…