ជនជាតិចិនម្នាក់បើករថយន្ត NISSAN ឱនយកទូរស័ព្ទមកនិយាយជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើ​ង បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក NISSAN មួយគ្រឿង ក្នុងល្បឿនលឿន រវល់តែងោកយកទូរស័ព្ទ មកនិយាយរេចង្កូតជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខសួនក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS ) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ជនរងគ្រោះឈ្មោះ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកូនកាំបិតចិតបន្លែ ភ្ជង់ប្លន់យកប្រាក់ជិត៤០០០ដុល្លារ នៅហាងអ៊ីនធើណិតយីហោ ហែបភីណិត

ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខនាយកដ្ឋានអង្គរក្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកូនកាំបិតចិតបន្លែភ្ជង់ប្លន់យកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចហាងអ៊ីនធើណិតយីហោ ហែបភីណិត ផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣…

បុរសម្នាក់បើករថយន្ត MAZDA បុករះម៉ូតូ២គ្រឿង បណ្តាលឲ្យស្រ្តីមានផ្ទៃពោះម្នាក់និងបុរស២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត mazda មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុករះម៉ូតូ០២គ្រឿង បណ្តាលឲ្យស្រ្តីជិតសម្រាលកូនម្នាក់ និងបុរស២នាក់រងរបួសធ្ងន់ស្រាល ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ០២គ្រឿង…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តមិនចាំម៉ាកបុករួចបើកគេចបាត់ស្រម៉ោល

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង១និង៤៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តមិនចាំម៉ាកបុកបុរសម្នាក់ស្លាប់ភ្លាមៗ រួចបើកគេចបាត់ស្រមោល។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

កម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបនិងឃាត់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែន ខុសបច្ចេកទេស

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿង (ម៉ូតូធំ…

រថយន្ដស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រថយន្ត Alphard ស៊េរីទំនើបមួយគ្រឿងបើកលឿនផ្លូវឆ្លង មិនប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវគ្នាក្នុងល្បឿនលឿនបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការ ខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវលេខ113 កែងនឹងផ្លូវ616 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក alphat ពណ៌ស…

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ម៉ូតូ កែឆ្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន ៥នាក់ អប់រំណែនាំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ម្ចាស់ម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥នាក់ ដែលធ្វើឲ្យមានសំឡេងខ្លាំង រំខានដល់អ្នកដទៃ…

ករណីផ្សារដែកធ្លាក់កម្ទេចភ្លើង បង្កជាអគ្គិភ័យឆេះសម្ភារៈពិដានក្នុងបាបារាំងទាំងព្រឹក

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំង មួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រលត់ទៅវិញហើយ…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត ពាក់ស្លាកលេខរដ្ឋ17 2-5776 បុករះរត់គេចជាច្រើនខណ្ឌទើបឃាត់បាន

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហ្វតមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ17 2-5776 បុករះរថយន្តជាមួយម៉ូតូ បណ្តាលឲ្យរងការខូចខាត បង្កហេតុនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បើករត់គេចមកជាប់ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕