ភ្ញាក់ផ្អើលទាំងព្រឹក! ប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតនៅក្នុងទឹកទន្លេ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីប្រជាពលរដ្ឋ បានប្រទះឃើញសាកសព មិនទាន់អត្តសញ្ញាណម្នាក់ អណ្តែតនៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់…

បុរសម្នាក់បើករថយន្តហ្វត បំពានស្តុបទៅបុកហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តម៉ាកហ្វត មួយគ្រឿង ក្នុងល្បឿនលឿន បំពានស្តុបជ្រុលទៅបុករថយន្តហាយឡែនឌ័រ បើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងទៅចិញ្ចើមផ្លូវ ចំណែករថយន្តបង្កបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ…

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​គ្រឿងញៀន និងដកហូតនូវវត្ថុតាង​ជិត​១​គីឡូក្រាម​ ​ ​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​…

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញៈ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខកន្លែងទិញលក់រថយន្តយីហោ R៩៩ ផ្លូវ៧០ ភូមិ២១ សង្កាត់ស្រះចក ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ។ ជនសង្ស័យឈ្មោះ ចាន់ ថារស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ…

បុរសម្នាក់ជិះម៉ូតូលឿន បុករថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ នាវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ១៦៩កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តម៉ាក តូយ៉ូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6847 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់។ ម៉ូតូម៉ាក ហុងដាស៊ីប៊ី ពណ៌កាប់ស្តាំ…

រថយន្តស៊េរីទំនើបបុកជាមួយម៉ូតូបណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវកម្ពុជាក្រោម

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីរថយន្តសើរទំនើបនិងម៉ូតូបណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២ តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕  

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល៥នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង០១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណី គ្រោះថ្នាក់ចរាចរណ៍ នារីពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកមែរសឺដែស មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តតាក់ស៊ី Gerb កំពុងដឹកភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ទីតាំងស្ថិតត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តតាក់ស៊ីក្រុមហ៊ុន…

មុខសញ្ញាជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាបូបលុយ និងទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅយប់ថៃ្ងទី១១ ខែឧសភា ឆាំ្ន២០២២ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ករណីអំពើលួច កាបូបលុយ ទូរស័ព្ទដៃម៉ាក OPPO នៅចំណុចមុនមន្ទីរពេទ្យគន្ធាបុប្ផា២ ផ្លូវលេខ២៤០ ភូមិ០១ សង្កាត់ជ័យជំនះ…

បុរសម្នាក់បើករថយន្តលឿន ជ្រុលឡើងខឿនសួនច្បារមាត់ទន្លេ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បុរសជាតៃកុងរថយន្តម្នាក់ បន្ទាប់ពីបើករថយន្តជូនថៅកែទៅផ្ទះ ចូលទៅជួបជុំមិត្តភក្ដិផឹកស៊ី លុះដល់ស្រវឹងបើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលឡើងខឿនសួនច្បារមាត់ទន្លេ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយមហាវិថី ព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុម៉ាក BMW520i…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ប៉ើងទៅបុកកង់បីមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ រថយន្តស៊េរីទំនើបមួយគ្រឿង បើកក្នុងល្បឿនលឿន ឆ្លងស្តុបមិនប្រយ័ត្ន ជ្រុលបុករថយន្ត BMW បើកឆ្លងផ្លូវពេញទំហឹង ប៉ើងទៅបុកកង់បីមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក BMW…