កម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើល២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់
ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា ទី១ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅក្នុងតឹកដីខណ្ឌដូនពេញ និងបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា នៅក្នុងទឹកដីខណ្ឌសែនសុខ ។ ជនសង្ស័យទាំង០៤នាក់នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ លោកវរសេនីយ៍ឯក…