រថយន្តសង្រ្គោះបន្ទាន់ម៉ាលីសបុត្រ បើកបុកគូទរថយន្ត DISCOVERY កំពុងឈប់ស្តុបបណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តរបស់មន្ទីរពហុព្យាបាលនិងសម្ភពម៉ាលីសបុត្រ បានជ្រុលល្បឿនទៅបុកគូទរថយន្ត មួយគ្រឿងម៉ាក DISCOVERY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2508 ដែលកំពុងតែឈប់ស្តុបនៅស្ងៀម បណ្តាលឲ្យបែកកញ្ចក់មួយចំហៀង និងរងការខូចខាតរថយន្តទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ៣នាក់ទៀតគេចខ្លួន ករណីកាប់ប្លន់យកម៉ូតូ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) វេលាម៉ោង ០២និង៣៥នាទីយប់ ចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។…

រថយន្តមួយគ្រឿងម៉ាកអូឌីបុករះម៉ូតូ៣គ្រឿង បើករត់គេចទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១២ និង០០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បុរសម្នាក់បានបើករថយន្តម៉ាក អូឌីស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ២០០៤ ទៅបុករះម៉ូតូ០៣គ្រឿង មិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់មកដល់ផ្លូវ២១៥ ជិតស្តុបអាងទឹក ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៤កង់ ស្ថិតតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្ន បុករថយន្ត MasdaBT-50 មួយគ្រឿង កំពុងបើកបរឆ្លងផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាត ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីចំនួន០២នាក់…

រថយន្តតូច-ធំពីរគ្រឿងបុកគ្នា ជ្រុលទៅបុកបង្គោលភ្លើង បាក់សង្កត់ម៉ូតូផាស់ស្អាប់ បណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្ត្រីតែងខ្លួនធ្វើជាបុរសម្នាក់ ស្រវឹងបើករថយន្ត តូយ៉ូតាព្រូសម៉ូតូគ្រឿងក្នុងល្បឿនលឿន ទៅបុករថយន្តធុនធំ មួយគ្រឿង នៅផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្ត ធុនធំរេចង្កូតទៅបុកបង្គោលភ្លើងស្តុបមួយដើម បាក់រលំសង្កត់លើម៉ូតូកង់បីមួយគ្រឿង ឈប់ចតស្ងៀម រងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចស្តុបកងរាជអាវុធហ្ថត ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១…

មួយករណីទៀតហើយ! រថយន្តមួយគ្រឿងម៉ាក FORTUNER បើកបុករបាំងថ្មស្ពានអាកាស៥មករា

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤៥នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ​មួយបានកើតឡើង បុរសស្រវឹងម្នាក់បើកបររថយន្តម៉ាក FORTUNER មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកផ្លូវក្រោមដី ស្ពានអាកាស៥មករា បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ស្ថិតត្រង់ចំណុចច្រកចូលផ្លូវក្រោមដី ស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវ លេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១…

ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ដកកាំភ្លើងខ្លីបាញ់បីគ្រាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ជិះម៉ូតូ មួយគ្រឿង បានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម បាញ់ចំនួនបីគ្រាប់ រួចក៏បន្តដំណើរគេចចេញទៅបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតតាមបណ្ដោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដំណើរឿរហេតុ៖ នៅមុនពេលកើតហេតុ…

បុរសម្នាក់បើករថយន្ត បុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានករណីរថយន្តម៉ាក តាកូមា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3236 បើកបរដោយបុរសម្នាក់ បានបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំស្ដុបទេពផន តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៤និង២០នាទីរសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែរផ្សារធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យទាំងពីរនាក់មាន៖ ១-ឈ្មោះវ៉ា…