វេជ្ជបណ្ឌិតមួយរូបសង្ស័យខូចចិត្តជំងឺប្រចាំកាយជិះកង់មកលោតទឹកសម្លាប់ខ្លួននៅស្ពានកាលពីពីរថ្ងៃមុនត្រូវបានគេប្រទះឃើញហើយ

ភ្នំពេញ: វេជ្ជបណ្ឌិតមួយរូបសង្ស័យទូចចិត្តជំងឺរ៉ាំរ៉ៃប្រចាំកាយជិះកង់មកលោតទឹកសម្លាប់ខ្លួននៅស្ពានកាលពីពីរថ្ងៃមុនត្រូវបានគេប្រទះឃើញហើយនៅថ្ងៃនេះ។ ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង៤និង០០នាទីរសៀលថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២ ចំណុចក្នុងទឹកទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពបុរសខាងលើឈ្មោះ ថុង បូរ៉ា អាយុ៤៤ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិតផ្នែកផ្តល់ឈាមនៃមន្ទីពេទ្យមួយមានកូន៣នាក់ក្នុងបន្ទុកនិងមានទីលំនៅម្តុំក្បែរវត្តនាគវ័ន្តក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាបុរសខាងលើមានជំងឺរ៉ាំរ៉ៃប្រចាំកាយនឹងបានជិះកង់ចេញក្រៅផ្ទះដើម្បីហាត់ប្រាណកាលពីព្រលឹមថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ហើយបាត់មិនឃើញត្រឡប់ចូលផ្ទះវិញទើបក្រុមគ្រួសារភ័យស្លន់ស្លោចេញដើររកក្រោយមកក៏បានមកសួរសមត្ថកិច្ចប៉ុស្តិ៍ចង្វារក៏បានប្រទះឃើញកង់១នឹងស្បែកជើង១គូរបស់ជនរងគ្រោះដែលសមត្ថកិច្ចបានឃើញនៅលើស្ពានជ្រោយចង្វារនៅព្រឹកនោះដែរហើយក៏ប្រមូលយកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំសាច់ញាត់មកយកត្រឡប់ទៅវិញ។ ប្រភពបន្តថាលុះសាច់ញាតិបានស្គាល់កង់នឹងស្បែកជើងរបស់ជនរងគ្រោះពិតប្រាកដហើយក៏ជួលអ្នកជ្រមុជទឹកជនជាតិខ្មែរចាមឲ្យជួយមុជរាវរកដែរតែមិនឃើញរហូតដល់ម៉ោងប្រមានជា៤រសៀលថ្ងៃទី១៧ខែឆ្នាំដដែលទើបគេប្រទះឃើញសាកសពអណ្តែតក្នុងទឹកទន្លេសាបក្នុងសង្កាត់ជ្រោយចង្វារ ក៏ជួលទូកឲ្យទាញសាកសពមកខាងដើម្បីងាយស្រួលសមត្ថកិច្ចជំនាញធ្វើការពិនិត្យ។ បន្ទាប់ពីសមត្ថកិច្ចពីនិត្យរួចរាលហើយក៏ប្រគល់សពឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណតាមប្រពៃណី៕  

បុរសគថ្លង់ម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង ដើររអិលជើងធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យលង់ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាជនពិការគថ្លង់ បានលង់ទឹកស្អុយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រាស្រវឹងហើយដើរទៅឈរលេងនៅក្បែរបង្កាន់ដៃស្ពាន ប្រឡាយទឹកស្អុយ រួចក៏រអិលជើងធ្លាក់ចូលលិចបាត់២ម៉ោង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ត្រង់ចំណុចស្ពានបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស…

អគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៤នាក់

ភ្នំពេញៈ នៅវេលាម៉ោង០២និង១០ នាទីទៀបភ្លឺថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង និងមនុស្សបានរងរបួសធ្ងន់ស្រាលចំនួន០៤នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ…

បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ស្រវឹងស្រាបើករថយន្ត បុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-8648 បើកបរដោយបុរសម្នាក់។…

រថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតម្ដុំស្ដុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវ២២១កែង១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តទាំង ២គ្រឿង៖ ១/រថយន្តម៉ាក កាមារីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO-7908​…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួច

កណ្តាលៈ ករណីលួច កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ចំណុចក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយជនរងគ្រោះ ចំនួន ០១ នាក់ ១-ឈ្មោះវ៉ា ឃាងភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ…

ឡើងផ្ទះប្រជាពលរដ្ឋ មិនទាន់លួចទ្រព្យសម្បត្តិបានផង ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានដាវមួយដើម

ភ្នំពេញៈ ក្រុមជនសង្ស័យ ២នាក់ ឡើងផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេចផង ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ចោមចៅទី៣ ប្រទះជួបឃាត់ខ្លួន ដកហូតបានដាវមួយដើម ម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់…

ចោរឆក់ជំនាញ ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ ខ្លួន និងបញ្ជូនទៅតុលាការ!!!

ភ្នំពេញៈ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូ Zoomer បណ្ដាលអោយស្លាប់មនុស្សម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៣១៧ កែង៥៩៦ សង្កាត់បឹងទីកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក បើកបរតាមបណ្តោយផ្លូវ៣១៧ ទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក Zoomer ពណ៌ខ្មៅលាយទឹកក្រូច ស្លាកលេខភ្នំពេញ 1FD4733 បើកតាមបណ្តោយផ្លូវ៣១៧…

លួចម៉ូតូមិនបានសម្រេច តែជាប់ខ្នោះបានសម្រេច

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម៉ោង១០ និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ២នាក់៖ ១-ឈ្មោះ មាស សាវឿន ភេទប្រុស…