ករណីជនជាតិចិនស្រវឹងស្រាបើករថយន្ត NISSAN បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញៈ នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនមួយក្រុមស្រវឹងស្រាបើករថយន្ត NISSANFRONTIER មួយគ្រឿង ក្នុងល្បឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះបញ្រ្ចាសទិសគ្នាចំពីមុខពេញ បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ…