បុរស ២នាក់ រថយន្តតូយ៉ូតាព្រូស បើកបុកបង្គោលភ្លើងថ្ម បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តព្រូសមួយគ្រឿង បុកស្លាកប៉ាណូ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវវ៣៥៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ…

Lexus LX៤៧០ បើកបរបុកទ្រូងផ្លូវពេញទំហឹងបាក់២កង់ ចំណែករថយន្តខ្ទេចផ្នែកខាងខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus LX៤៧០ មួយគ្រឿង រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់២កង់ ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចវះកាបូបជនរងគ្រោះយកសម្ភារៈ នៅក្នុងផ្សារបឹងកេងកង

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០១នាក់ ពីបទ៖​ លួច (​​វះកាបូបយកសម្ភារ:) នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ…

ជនសង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​នគរបាល​រដ្ឋបាល​ព្រៃ​ស​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ​ក​ម៉ូតូ​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស​ ឃាត់ខ្លួន​យក​មក​សាកសួរ​ ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ​ក​ម៉ូតូ​ជន​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល​ ត្រង់​ចំណុច​ផ្ទះ​លេខ​៩៧​ ផ្លូវ​លេខ​២០​ បុរី​ពិភព​ថ្មី​៣​ ស្ថិត​នៅ​ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ​។​…

បុរសម្នាក់សាកបើករថយន្ត RANGER OVER របស់ភ្ញៀវ ស្រាប់តែបែកកង់ រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៣និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្ត RANGER OVER មួយគ្រឿងដែលភ្ញៀវយកមកដាក់ធ្វើ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបាក់អស់មួយកង់ ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចខាងមុខបណ្ណាល័យហុនសែន តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក RANGER…

បុរសម្នាក់បើករថយន្តព្រូសបុកគ្រឿងចក្រធ្វើផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ២និង២០នាទីយប់អាធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តព្រូស បុកគ្រឿងចក្រជួសជុលផ្លូវ បណ្ដាលឲ្យរងការខូចខាត លើស្ពានអាកាស៥មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8985…

រថយន្ត ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តឡង់គ្រីស័រ បើកលឿនជ្រុលបុកពីក្រោយរថយន្តព្រូស និងរុញទៅបុកពីក្រោយរថយន្តកូរ៉ូឡាស៊េរីឆ្នាំ២០២២ ដែលកំពុងឈប់រង់ចាំស្តុបសញ្ញាចរាចរណ៍ ស្ថិតត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក តាមបណ្ដោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកូរ៉ូឡាស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នា បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៨៧ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ…

ម្ចាស់ស្រវឹងស្រា បើករថយន្តព្រូស បុករបាំងថ្មពុះចែកទ្រូងផ្លូវច្រកចូលផ្លូវក្រោមដី ស្ពានអាកាស៥មករា រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវច្រកចូលផ្លូវក្រោមដីស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8161 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩…

បុរសម្នាក់បើករថយន្ត Toyota Prius បុកម៉ូតូមួយគ្រឿង ខ្ទាតទៅប៉ះរទេះលក់នំប៉័ង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង០១និង២០នាទីយប់ រំលងអធ្រាត្រថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿង ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ឈប់ចតលើចិញ្ចើមផ្លូវ បានខ្ទាតទៅបុករទេះលក់នំប៉័ងដាក់សាច់ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុប DN តាមបណ្តោយផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក…