សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗខណៈកំពុងធ្វើសកម្មភាពលួចសម្ភារៈ

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១វេលាម៉ោង២និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងកម្លាំង ជំនាញព្រហ្មទណ្ឌ ធ្វើការឃាត់សង័្សយចំនួន០៣នាក់ពីបទលួច ( សម្ភារៈ) នៅចំណុចផ្ទះលេខ ១៦៥B ផ្លូវ១៧៣ ក្រុម ០៤ ភូមិ០១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យ០២នាក់: ១-ឈ្មោះ…

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះបានហើយ ជិះគេចខ្លួនទៅបុកម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យដួលភ័យរត់គេចខ្លួនបាត់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយ ជិះរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត បណ្តាលឲ្យដួលទុកម៉ូតូចោល រត់យករួចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចខាងមុខសណ្ឋាគារវីប៊ូទិក តាមបណ្ដោយផ្លូវលេខ១៤៣ កែងនិងផ្លូវ៣០៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុមានករណីខាងលើនេះ…

កម្លាំងការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេស កំពុងដើរតាមដងផ្លូវ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៤ និង៤០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ…

រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរួសរាន់អញ្ជើញមកទទួលចាក់វ៉ាក់សាំងដូសទី១ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១

រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរួសរាន់អញ្ជើញមកទទួលចាក់វ៉ាក់សាំងដូសទី១ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

បុគ្គលិកធនាគារស្ថាបនាម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុធ ស្ទាក់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃ បានសម្រេច គេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញៈ បុរសជាបុគ្គលិកធនាគារស្ថាបនាម្នាក់ ជិះម៉ូតូហុងដាស្កុបភីមួយគ្រឿង បំណងត្រឡប់ទៅផ្ទះ តែក៏ត្រូវក្រុមចោរប្រដាប់អាវុធ ធ្វើសកម្មភាព ស្ទាក់ដាក់កាំភ្លើងបាញ់មួយគ្រាប់គំរាមប្លន់យកម៉ូតូ និងរបស់របរមានតម្លៃមួយចំនួនបានសម្រេច ជិះគេចខ្លួនបាត់ ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ អតីតតុលាការយោធា (ចាស់)…

ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ ​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​ និង​ភ្ញៀវចំនួន​៣៤នាក់​ទៀត ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ២២ ខែឧសភា​ ឆ្នាំ២០២១នេះ ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ (​ ស្រី​ ២នាក់​ )​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​ និង​ភ្ញៀវចំនួន​៣៤នាក់​ទៀត (ស្រី​១៨នាក់​ )​ ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​ ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃទី១៨​…

ថៅកែក្លឹបម្នាក់ និងបុគ្គលិកជាជនជាតិចិន១០នាក់ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក

ភ្នំពេញៈ ថៅកែក្លឹបម្នាក់ និងបុគ្គលិក ជាជនជាតិចិនចំនួន១០នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ និង ភ្ញៀវចំនួន ៣៤នាក់ ទៀត (ស្រី ១៨នាក់ )…

ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់

ភ្នំពេញៈ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។ កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល…

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនមនុស្ស៤៥នាក់ប្រមូលម្តុំផឹកស៊ីនិងរកឃើញគ្រឿងញៀននៅក្នុងខុនដូមួយកន្លែងខណ្ឌបឹងកេងកង

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនបរទេសនិងជនជាតិខ្មែរ៤៥នាក់ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅក្នុងខុនដូមួយកន្លែងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបនិងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈរួមនឹងគ្រឿងញៀនមួយចំនួនផងដែរ។ ប្រតិបត្តិការបង្ក្រាបនោះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំណុចខុនដូមួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។ សេចក្តីរាយការណ៍ឱ្យដឹងថាប្រតិបត្តិការបង្ក្រាបខុនដូខាងលើកម្លាំងសមត្ថកិច្ចបានធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោកប្លង់សុផលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀកកម្សាន្តល្មើសវិធានក្រសួងសុខាភិបាលនៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំជួបជុំគ្នាដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ប្រតិបត្តិការនេះផងដែរក្នុងចំណោមជនសង្ស័យ៤៥នាក់មានជនជាតិចិនប្រុស-ស្រី២៦នាក់,ស្ត្រីជនជាតិវៀតណាម០៧នាក់,បុរសជនជាតិកូរ៉េ០១នាក់,បុរសជនជាតិម៉ាឡេស៊ី០១នាក់និងបុរសស្ត្រីជនជាតិខ្មែរ១០នាក់។ជាមួយគ្នានោះសមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យដោយដកហូតវត្ថុតាងរួមមានៈម្សៅពណ៌សចំនួន០៦ថង់តូច,ម្សៅម៉ត់ពណ៌ស០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់,ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់,ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់,ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់និងសម្ភារៈមួយចំនួនទៀតផងដែរ។ជនសង្ស័យខាងលើវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរនាំនិងបន្តស្រាវជ្រាវស៊ើបអង្កេតអនុវត្តតាមនីតិវិធី៕  

ជនបរទេស៦៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាបនៅខុនដូមួយកន្លែង ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងខុនដូមួយកន្លែង ឃាត់ខ្លួនជនបរទេសប្រុសស្រី៦៣នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ស្ថិតតាមដងផ្លូវលេខ២៨៨ កែង៩៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៦៣នាក់ ជាជនបរទេសក្នុងនោះស្រី២៩នាក់ រួមទាំងវត្ថុតាំងមួយចំនួន សង្ស័យពាក់ព័ន្ធគ្រឿងញៀន ។…