រថយន្តស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ ម្ចាស់ស្រវឹងស្រា បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ ឡើងខ្ទេចផ្នែកខាងមុខ

ភ្នំពេញៈ កាលពីវេលាម៉ោង០១និង១២នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយនារីរូបស្អាតម្នាក់ស្រវឹងស្រា បើករថយន្ដស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ បើកបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន១កង់ រថយន្ដរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ជិតស្ដុបចំការមន ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ…

សមត្ថកិច្ច បង្រ្កាបកន្លែងកែច្នៃ ក្នុងអាផាតធឺមិន សុភា នៅសង្កាត់បឹងកេងកងទី១ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងសារធាតុញៀន ៨៧៣០.២៨ក្រាម

ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងករដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំង គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨៧៣០.២៨ក្រាម នៅមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅ ២គោលដៅផ្សេងគ្នា ក្នុងរាជធានីភំ្នពេញ ។ តាមរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបករណីកែឆ្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ…

អុញនោះ! ជនជាតិចិនចំនួន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រមាណ ៧គីទ្បូក្រាម

ភ្នំពេញៈ យោងតាមផេក Anti-Drug Department បានឲ្យដឹងថា នៅវេលាម៉ោង ២០ និង៤០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរ:សេនីយ៍ឯក យឹម សែនឧត្តម…

កម្លាំងសមត្ថកិច្ចសហការបង្រ្កាប ជនសង្ស័យម្នាក់ ពីបទករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលបាលបឹងសាឡាង បានសហការជាមួយកម្លាំង អធិការការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅចំណុចមុខវត្តលង្ការ ផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្តមភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យបានប្រព្រឹត្តលួចម៉ូតូនៅចំណុចមុខផ្ទះលេខ២១បេ ផ្លូវលេខ២៥១…

សកម្មភាពរបស់អធិការដ្ឋាននគរបាលខណ្ឌ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញៈ សកម្មភាពរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហកាជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ…

បើស្រវឹង សូមកុំបើកបរនាំគ្រោះថ្នាក់! ងោកមួយភាំង បុរសម្នាក់ បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ផ្អើលទាំងយប់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៣៧នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២០ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៣កង់ និងរថយន្តរងការខូចខាតយ៉ាងដំណំ។ រថយន្តបង្កម៉ាកតូយ៉ូតាធុនដ្រា ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រព្រឹត្តបទល្មើស ៣ករណី

ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ នៅចំណុចភ្លើងស្តុបផ្សារដើមគរ ផ្លូវមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសចំនួន ០៣ករណី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកម៉ូតូម៉ាកហុងដាZOOMERX…

នារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើប បុកប៉ារ៉ាសសមត្ថកិច្ច ដែលកំពុងឈរជើងត្រួតពិនិត្យច្បាប់ចរាចរណ៍ ហើយព្យាយាមបើករត់គេច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានករណីកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីស្រស់ស្អាតម្នាក់ បើកមកបុកប៉ារ៉ាសសមត្ថកិច្ច រួចបើករត់គេច ធ្វើឲ្យកម្លាំងសមត្ថកិច្ចដេញតាម រហូតដល់ម្ដុំស្ដុបអ៊ីធើខន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយនារីនោះមិនចុះនិយាយជាមួយសមត្ថកិច្ចទេ ដោយអង្គុយក្នុងឡាន គិតតែពីចុចទូរស័ព្ទ…

ស្ត្រីម្នាក់បើករថយន្ត ទៅបុករថយន្ត ២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួស

ភ្នំពេញៈ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតក្នុងខណ្ឌដូនពេញ ម្ដុំផ្សារធំថ្មី ហើយរថយន្តបង្ក បានបើករត់រហូតមកដល់ស្ដុបផ្សារកាប់គោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្តបង្កម៉ា វីហ្គោ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2I1367 បើកបរដោយស្ត្រីម្នាក់ ។…

ជនជាតិចិន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីប្លន់ប្រាក់ជាង១១ម៉ឺនដុល្លារ ពីជនជាតិចិនដូចគ្នា

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីជនជាតិចិន ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា យកអស់លុយជាង១១ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រូវកម្លាំងតាមបង្ក្រាបបានជនដៃដល់ចំនួន៣នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា…