រថយន្តRange Roverស៊េរីទំនើប សង្ស័យបើកបរដោយជនជាតិចិន បុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យសន្លប់បាត់ស្មារតី

ភ្នំពេញៈ នាវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Range Rover ស៊េរីទំនើប មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-5331 បុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…

Update៖ ករណីប្រទះឃើញរថយន្តបង្ក ត្រូវបានយកទៅផ្លុងចោល បន្ទាប់ពីបុកម៉ូតូ បណ្ដាលឲ្យមន្ត្រីប៉ូលិស និងជាងកាត់សក់ស្លាប់ នៅខណ្ឌទួលគោក

ភ្នំពេញ: នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះឃើញរថយន្តបង្ក ត្រូវបានយកទៅផ្លុងចោល ស្ថិតតាមបណ្ដោយផ្លូវ១៥៧ ក្នុងសង្កាត់អូរឡាពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ម្តុំស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីវេលាម៉ោង ៣និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧។ រថយន្តបង្កម៉ាក…

កម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្ដិនៅចំណុចផ្ទះលេខ១៩cz ផ្លូវ៣០៤ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក អូឌី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ…

ស្រ្តីម្នាក់បើករថយន្តPrius ប៉ះទង្គិចគ្នាជាមួយហ៊ីយ៉ាន់ដាយ ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តPrius បើកបរប៉ះទង្គិចជាមួយរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកPrius មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ…

រថយន្ត LAND CRUISER ស្លាកលេខ ភ្នំពេញ 2AB-8585 បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស នៅម្តុំស្តុបបូកគោ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីរថយន្តម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2AB-8585 បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស ម្តុំស្តុបបូកគោ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ…

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីធ្វើសកម្មភាពឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចស្ដុបផ្លូវមុន្នីរ៉េត កែងផ្លូវម៉ៅសេទុង ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឆេង…

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស…

រថយន្តស៊េរីទំនើបម៉ាក Jeed បើកបរបុកនិងកិនម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសសង្ស័យបាក់ជើង

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបម៉ាក Jeed មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-4456 បើកបរបុកនិងកិនម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-5323 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ភូមិ៤…

នគរបាលខណ្ឌបឹងកេងកង ចុះបង្ក្រាបល្បែងស៊ីសងចំនួន ៧កន្លែង ក្នុងនោះឃាត់មនុស្ស ១១នាក់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ភ្លាមៗ បន្ទាប់ពីទទួលបានសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពី អភិបាលរងរាជធានីស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញអភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធនានាធ្វើយ៉ាងណា ចុះបង្ក្រាបល្បែងស៊ីសងអោយអស់។…