សង្ស័យស្រវឹងស្រា! ករណីរថយន្ត ២គ្រឿង ពាក់ស្លាកលេខរដ្ឋ25 2-0617 និងស្លាក់លេខរដ្ឋ25 2-5210 ត្រូវម្ចាស់បើកបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីយប់ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៩ មានករណីរថយន្ត ២គ្រឿង របស់ក្រសួងសាធារណការនឹងដឹកជញ្ជូន ពាក់ស្លាកលេខរដ្ឋ ២៥ បើកបុកទ្រូងផ្លូវសង្ស័យអ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រាដូចគ្នា។ ករណីទី១៖ រថយន្តម៉ាក San Yong ពាក់ស្លាកលេខ រដ្ឋ 25 2-0617 បានបើកបុករបាំងពុះទ្រូងចែកផ្លូវ…

សង្ស័យបើកលឿនទើបបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបមឋ) នៅវេលាម៉ោង៣និង១០នាទីយប់ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តម៉ាកព្រូសសង្ស័យបើកលឿនទើបបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕  

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចម្នាក់ ត្រូវជនសង្ស័យស្ទុះចាប់ច្របាច់ក បណ្ដាលឲ្យរងរបួស

ភ្នំពេញៈ នៅវេលាម៉ោង ៦និង២៥នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ ស្ទុះចាប់ច្របាច់ក រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្ដាលឲ្យរងរបួស ខណៈរត់ហាត់ប្រាណតាមបណ្ដោយសួនច្បារព្រះបរមរូបខាងកើត វិមានឯករាជ្យផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ មាស គន្ធា ភេទប្រុស អាយុ…

ករណីហិង្សាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវសន្តិសុខវ៉ៃបណ្ដាលឲ្យរងរបួសដេរ ១៥ថ្នេរ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួន ពីបទហិង្សាដោយចេនាមានស្ថានទម្ងន់ទោស (បង្ករបួសស្នាម) ដែលប្រព្រឹត្តទៅនៅផ្លូវ លេខ៣៨០ កែង៦៣ស្ទួន ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនបង្កឈ្មោះ ជឹម ដេវិន ភេទ ប្រុស…

ជនជាតិខ្មែរអ៊ីស្លាមម្នាក់ ត្រូវសមត្ថកិច្ចវ៉ៃខ្នោះពីបទឆក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះបានសម្រេចតែរត់មិនរួច នៅត្រង់មុខផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ រី អ៊ីសា ភេទប្រុស…

សំណាងហើយអស់ប៉ុណ្ណឹង ព្រឹកមិញចោរគាស់ផ្ទះលក់គ្រឿងសង្ហារឹម អស់ទូរស័ព្ទ iPnoe 6 Plus មួយគ្រឿង ក្នុងសង្កាត់ទួលស្វាយព្រៃទី១

ភ្នំពេញៈ កាលពីវេលាម៉ោង ៧នឹង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលិកម្នាក់គ្រាន់តែ ពេលឃើញទ្វារកញ្ចក់ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីបុគ្គលិកម្នាក់ ដែលស្នាក់នៅក្នុងហាងនោះបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង ៤ទៀបភ្លឺ ខ្លួនបានចុះមកបើកទ្វារឲ្យបុគ្គលិកផ្សេងទៀតចេញទៅក្រៅ រួចហើយក៏ចាក់សោឡើងទៅលើបន្ទប់សម្រាកបន្តដូចសព្វដង លុះដល់វេលាម៉ោង ៧ព្រឹក ស្រាប់តែឃើញសោទ្វារកញ្ចក់នោះ…

រថយន្តបូមលូ ដាច់ហ្រ្វាំបុករះម៉ូតូមន្ត្រីរាជការ និងស្ត្រីម្នាក់​ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ៨ និង ៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តបូមលូ បុករះម៉ូតូ២គ្រឿង ត្រង់ចំណុចស្តុបទូតចិន តាមបណ្តោយផ្លូវម៉ៅសេងទុង ស្ថិតសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ…

ឆក់បានហើយតែជិះម៉ូតូយឺត ជាងប៉ូលីសមានអីខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច នៅត្រង់មុខផ្ទះលេខ១១៩ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធា​នីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួន ១.ឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧ផ្លូវ៣៧១សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មុខរបរកម្មកររត់តុ(អ្នកបើកម៉ូតូ)…

ជួបគ្រោះថ្នាក់ចរាចរណ៍មិនព្រមដោះស្រាយទេ បែរជាបើករត់ទៅវិញ ធ្វើឲ្យផ្អើលសមត្ថកិច្ចពីរខណ្ឌ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូទិសដៅ ពីផ្លូវព្រះសីហនុ ឯរថយន្តពីផ្លូវព្រះនរោត្តម បុកគ្នាឮសូរតែផាំង មិនព្រមឈប់ទទួលខុសត្រូវ រថយន្តព្យាយាមបើករត់ទៅអូរឬស្សី កាលពីវេលាម៉ោង២រសៀលថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០១៩ ស្ថិត តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវព្រះនរោត្តម ត្រង់ចំណុចរង្វង់មូលឯករាជ្យ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្ត ម៉ាកថើបបូ…

សមត្ថកិច្ចឃាត់ខ្លួនអ្នកចាក់ និងអ្នកកត់កន្ទុយលេខឆ្នោតវៀតណាម នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤និង០០នាទី កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការចុះបង្ក្រាបជាក់ស្ដែងករណី…