សាលារាជធានីភ្នំពេញ ជួយមើលប៉ាន់ណូផ្សាយពាណិជ្ជកម្មនំ «Solite» របស់ក្រុមហ៊ុន KBSK ផង យប់មិញ ធ្លាក់ពីលើស្ពានអាកាសស្ទឹងមានជ័យ ប៊ិះត្រូវប្រជាពលរដ្ឋ

ភ្នំពេញៈ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីប៉ាន់ណូផ្សាយពាណិជ្ជកម្មនំ «Solite» របស់ក្រុមហ៊ុន KBSK ដាក់ជាប់នឹងបង្គោលភ្លើងលើស្ពាន ត្រូវខ្យល់កន្ត្រាក់មួយវឹប បណ្ដាលឲ្យធ្លាក់ចុះក្រោម ប៊ិះត្រូវប្រជាពលរដ្ឋ កំពុងតែជិះម៉ូតូតាមផ្លូវ…

អុញនោះ!! កឺៗបើករថយន្តស៊េរីទំនើប ទៅបុករថយន្តស៊េរីទំនើប ២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប យ៉ាងលឿនជ្រុលទៅបុករថយន្តស៊េរីទំនើប ២គ្រឿងទៀត។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LAMBORGHINI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BX-6666…

ព្រលឹងចុងសក់! មេឃភ្លៀងស្រិចៗ ហាយទ្បែនឌ័រ បើកបរជាលក្ខណៈគ្រួសារ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យមានអ្នករបួស

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង១២ នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលមេញកំពុងភ្លៀង មានរថយន្តហាយទ្បែនឌ័រមួយគ្រឿង បើកលឿងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តវិញ បានក្រទ្បាប់ផ្ញារជើងម្ខាង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវម៉ោងសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ ដំណើររឿង៖ មុនពេលកើតហេតុ…

ជនសង្ស័យចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីឃាត់ខ្លួន ករណីគ្រឿងញៀន

ភ្នំពេញៈ ជនសង្ស័យចំនួន៩នាក់ នឹងថ្នាំញៀន៨កញ្ចប់តូច ត្រូវបានកម្លាំងអធិការដ្ឋានគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ចំនួនទាំង៧ ក្នុងខណ្ឌធ្វើការឃាត់ខ្លួន ក្នុងករណីជួញដូរនឹងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥និង៣០នាទីរសៀលត្រូវនិងថ្ងៃទី ២៤ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចគោលដៅត្រួតពិនិត្យពួកកញ្ចក់ផ្លូវជាតិលេខ៥ មុខប៉ុស្តិ៍នគរបាលស្វាយប៉ាក ស្ថិតក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ទី១ឈ្មោះ ឧត្ដម ភេទប្រុស…

ជនជាតិចិន បើករថយន្តស៊េរីទំនើប បុកម៉ូតូកង់បី បណ្ដាលឲ្យរបួសបុរសម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបទូតចិនផ្លូវ១៧៣ កែងនិងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូកង់បី បណ្ដាលឲ្យមានអ្នករងរបួស។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរ ធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវម៉ៅសេងទុង មកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន…

ឃើញសោរនៅជាប់ម៉ូតូ កាច់ដេបញ្ឆេះជិះគេចតែស៊យម្ចាស់ទាន់ដេញតាមរហូតទាល់តែចាប់បាន

ភ្នំពេញៈ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០ នាទីកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ ទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដែលបានធ្វើសកម្មភាព លួច ម៉ូតូ ម៉ាក ធូដេ (Today) ពណ៌…

រថយន្តម៉ាកLEXUS GS300 ពាក់ស្លាកលេខភ្នំពេញ 2Q-9933 បុកជាមួយម៉ូតូសេរីទំនើបមានតម្លៃជិត១ម៉ឺនដុល្លារ បណ្តាលជនបរទេសម្នាក់រងរបួស

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាកLEXUS GS300 ពាក់ស្លាកលេខភ្នំពេញ 2Q-9933 បានបុកជាមួយម៉ូតូសេរីទំនើបមានតម្លៃជិត១ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២​​​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕…

បើស្រវឹងសូមកុំបើកបរ! ផ្អើលយប់មិញ រថយន្តពីរគ្រឿងបុកគ្នា ធ្វើឲ្យបាក់បង្គោលស្លាកសញ្ញាបង្ហាញផ្លូវ..

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុខផ្លូវព្រះមុនីវង្ស កែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះគ្នា។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 បើកបរដោយបុរសម្នាក់…

រកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ មានភាពមិនប្រក្រតី នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៣ ទីតាំង…

លុចស៊ីស ២គ្រឿង បុកគ្នាត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត បើកដោយស្រ្តីពីរនាក់ ប៉ើងវិលមួយជុំ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។ ហេតុការណ៏នេះ កើតឡើងនៅវេលា ម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៤៣ កែងនិងផ្លូវ២៧៨ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង…