រថយន្តRANGE ROVER ស្លាកលេខ កម្ពុជា PLK. 0609បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់របួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែល រថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់សង្ស័យបាក់ជើង បញ្ជូនទៅសង្គ្រោះភ្លាមៗ កើតហេតុកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវម៉ៅសុីទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកសម្ភាររក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចឆ្កឹះកូនសោរយកសម្ភារៈ

ភ្នំពេញៈ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកូនសោរយកសម្ភារៈ នៅចំណុចដីឡូតិ៍គេទុកចោល ផ្លូវ២០៩ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ចំណែកជនរងគ្រោះឈ្មោះ កែវ សំណាង ភេទស្រី អាយុ២២ឆ្នាំ…

រថយន្ត ២គ្រឿង ប៉ះគ្នារងការខូចខាត បង្កការភ្ញាក់ផ្អើលដល់អាវុធហត្ថខណ្ឌ ទាំងយប់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីរថយន្តប៉ះគ្នាបណ្តាលអោយរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់អាវុធហត្ថខណ្ឌ ស្ថិតតាមបណ្តោយផ្លូវ៣៦០កែង និងផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់បន្ទាប់ពីយកកាំបិតប៉័ងតោកាប់ភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤និង០៧នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សាហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស( យកកាំបិតបុ័ងតោកាប់បណ្ដាលអោយរងរបួសស្រាល) នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៊ុន សារ៉ាយហៅអាតឿ ភេទប្រុស…

មុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចសហការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស…

កម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃនៅហាងលក់ខោអាវ

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចទូរស័ព្ទដៃ០១គ្រឿង ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបំបែកជាបួនរងខូចខាតទាំងសងខាង

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៤០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវ៣៣៨កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ…

ករណីជនសង្ស័យ២ម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ត្រូវពលរដ្ឋចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យម្នាក់រួមនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពរត់ទៅឆក់ទូរស័ព្ទពីបុរសជាអ្នករត់កង់បីបានសម្រេច តែរត់មិនរួចត្រូវម្ចាស់ដេញតាមពីក្រោយទាន់ឃាត់បានម្នាក់ ប្រគល់ទៅឲ្យសមត្ថកិច្ច ចំណែកឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ស្ថិតតាមបណ្តោយផ្លូវ ម៉ៅសេទុងក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មុនដំបូងជនរងគ្រោះបានបើកម៉ូតូកង់បី មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ មកបន្លំធ្វើជាហៅកង់បីរបស់គាត់ដឹកបន្លែ ។…

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ លួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៥និង២០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពីបទ៖លួច( ម៉ូតូ០១គ្រឿង) នៅចំណុចមុខធនាគារប្រាសាក់ ផ្ទះលេខ៦៦៥ ផ្លូវព្រះមុនីវង្សភូមិ ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ…

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាន់កាប់ និងជួញដូរអាវុធដោយខុសច្បាប់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់។ ជនសង្ស័យម្នាក់ឈ្មោះ លី…