សំឡេងបងស្រីជីដូនមួយអង្គុយយំ ដុតធូបហៅប្អូនប្រុសឲ្យត្រឡប់ទៅផ្ទះវិញ ខណៈមេឃកំពុងរលឹមស្រិចៗ ករណីរថយន្ត និងម៉ូតូធំ បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់

ភ្នំពេញៈ នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូធន់ធំ ខណៈពេលមេឃកំពុងរលឹមស្រិចៗ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់ ២នាក់ ស្ថិតតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យ៉ែម ផាំ ភេទប្រុស អាយុប្រហែល…

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូស្គុពីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

ភ្នំពេញៈ នៅវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាក RAIZE មួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវបែកជាបួនជ្រុលទៅបុកនិងកិនម៉ូតូស្គុបពី ពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើងរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្រ្គោះភ្លាមៗ ស្ថិតតាមបណ្តោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។…

កម្លាំងសមត្ថកិច្ចជំនាញរាជធានី-ខេត្តសហការគ្នា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីឃាតកម្មបាញ់សម្លាប់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ​២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតកឈ្មោះ អ៊ូ សុភី ភេទប្រុស ស្ថិតនៅចំណុចផ្ទះរបស់មិត្តភក្តិធ្វើការជាមួយគ្នា ភូមិ ព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង…

Update៖ ឃាត់ខ្លួនបានហើយ! ជនសង្ស័យបាញ់សម្លាប់បុរសម្នាក់ បណ្តាលឲ្យស្លាប់នៅខណ្ឌបឹងកេងកង

កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំង សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ…

ផ្ទុះអាវុធទៀតហើយ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង ខណៈនេះសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ៕

រថយន្តមិនចាំម៉ាកបុកម៉ូតូរួចបើកគេចបន្សល់ទុកតែស្លាកលេខ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់សង្ស័យបាក់ជើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវម៉ៅសុីទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕  

រថយន្តJeepមួយគ្រឿង បន្ទាប់ពីប៉ះទង្គិចជាមួយតូយ៉ូតាព្រូស បានរេចង្កូតបុកទ្វារផ្ទះពលរដ្ឋនិងបង្គោលភ្លើង រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាកព្រូស មួយគ្រឿង និងរថយន្តស៊េរីទំនើបម៉ាក Jeep បើកបរប៉ះទង្គិចគ្នា បណ្តាលឲ្យជ្រុលទៅបុក ទ្វារផ្ទះពលរដ្ឋនិងបង្គោលភ្លើង រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូកង់បី បណ្តាលឲ្យភ្ញៀវពីរនាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តតាកូម៉ា បើកបរដោយជនជាតិចិន និងម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតាកូម៉ាមួយគ្រឿង…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតជ្រុលទៅបុក រថយន្ត ២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តជ្រុលបុករថយន្ត ២គ្រឿង ដែលចតស្ងៀមនៅលើផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2l-8719…

រថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតនិងរងការខូចខាត

ភ្នំពេញៈ នៅវេលា​ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកាម៉ារី ហាយប្រ៊ីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-8470 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…