កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបឹងកេងកង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកញ្ចក់រថយន្ដ
ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ នៅចំណុចម្ដុំបេនឡានវីរះប៊ុនថាំង ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រព្រឹត្ដកាលពីនៅថ្ងៃទី០៤ ខែឧសភា…