ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ ២នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ ២នាក់ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post…

ឪពុកម្តាយនិងកូនសរុប៣នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តធុនធំបុកម៉ូតូពីក្រោយ ផ្ទុបនឹងខឿនសួនច្បារ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តធុនធំ បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ ទៅផ្ទុបនឹងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលអោយរងរបួសធ្ងន់៣នាក់ ប្តីប្រពន្ធនិងកូនតូច ត្រូវបានដឹកយកទៅសង្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ…

សូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ប៉ុនប៉ងលួចកាត់ខ្សែ.កក្មេង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍​ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (កាត់ខ្សែក) នៅចំណុចការដ្ឋានកំពុងសាងសង់ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ណង ចាន់ណា…

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីធ្វើសកម្មភាពធាក់ផ្តួលជនរងគ្រោះឲ្យដួល រួចយកខ្សែក្រវ៉ាត់ដេញវាយប្លន់យកម៉ូតូ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី នៅចំណុចមុខផ្លូវចូលបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច មានស្ថានទម្ងន់ទោស…

មុខសញ្ញាធ្វើសកម្មភាព ចែកចាយនិងប្រើសារធាតុញៀន ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះបង្រ្កាប

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំណុចព្រៃចំការ ភូមិស្វាយ…

ធាក់ផ្តួលនិងប្រើកាំបិតភ្ជុង យកម៉ូតូបានសម្រេចប្រហែល៣ម៉ោង ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់បាន៣នាក់ និងយកម៉ូតូមកវិញ

ភ្នំពេញ: សមត្ថកិច្ចស្រាវជ្រាវឃាត់ក្រុមជនសង្ស័យ ករណីបើកម៉ូតូបុកផ្ដួល រួចប្រើកាំបិតកាចែតភ្ជុងគម្រាមយកម៉ូតូបានសម្រេច នៅចំណុចកែងរបងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៥និង២០នាទីព្រឹក ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ហង្ស មុនី អធិការខណ្ឌកំបូល បានបញ្ជាឲ្យលោកឈឹម…

រថយន្តបុករះម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ ៤នាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញៈ នៅថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុករះជាមួយនិង ម៉ូតូ ០២ គ្រឿង ត្រង់ចំណុចមុខផ្ទះឈ្មោះ តន លើផ្លូវបេតុង១០៨០…

សមត្ថកិច្ចឃាត់ករណីជួញដូរទ្រង់ទ្រាយធំ ដោយខុសច្បាប់ នូវសារធាតុញៀននិង ប្រើប្រាស់អាវុធឆ្នៃ នៅស្រុក ពញាឮ

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៥ ខែ កក្កដា គ.ស ២០២២ ករណីជួញដូរ ចាត់ចែងសម្រួល ផ្តល់ទីតាំងអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននិង…

រថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្រឡាប់ផ្ងារជើងទាំងថ្ងៃ បន្ទាប់ពីបួងចង្កូតគេចម៉ូតូ

ភ្នំពេញៈ រថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្រឡាប់ផ្ងារជើងកាត់ទទឹងផ្លូវ ខណៈពេលកំពុងបើកបរ រួចបួងចង្កូតគេចម៉ូតូ ដែលធ្វើដំណើរនៅខាងមុខ សំណាងមិនមានមនុស្សរងរបួស ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ…

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណី លួចកាបូបប្រាក់និងធ្វើប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត

ភ្នំពេញៈ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង០៤និង៣០នាទី នៅមុខផ្ទះ លេខ៤៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ករណីលួច កាបូបប្រាក់ និងធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃ និងប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត ។ ជនរងគ្រោះទី១ ឈ្មោះ រីម…