បុរសម្នាក់សង្ស័យប្រើសារធាតុញៀនលើសកម្រិត កាន់កាំបិតឡើងលើដំបូលផ្ទះ បម្រុងអារ.កខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិត កាន់កាំបិតឡើងលើដំបូលផ្ទះ បម្រុងអារ.កខ្លួនឯង បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឡានស៊េរីទំនើបកិនបុរសម្នាក់បាក់ដៃ អាជ្ញាធរគ្មានយកចិត្តទុកដាក់ ត្រូវបានពលរដ្ឋនាំគ្នាជួយ និងហៅរថយន្តសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង០៧និង០០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿង បើកបរកិនបុរសម្នាក់បណ្តាលឲ្យបាក់ដៃ រងរបួសធ្ងន់ ទីតាំងស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់…

សង្ស័យមន្រ្តីយោធាម្នាក់ បើករថយន្តស្លាកលេខខេមរភូមិន្ទ បុកឡានប្រមូលសំរាមពេញទំហឹង បណ្តាលឲ្យកម្មករ២នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់សង្ស័យជាមន្រ្តីយោធា បានបើករថយន្តមួយគ្រឿងម៉ាក Jeep ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ ឡានឈប់ប្រមូលសំរាម មួយគ្រឿងពេញទំហឹង បណ្តាលឲ្យកម្មករ២នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្បែរស្ពានដែកចំការដូង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

ករណីរថយន្តបែនដឹកដីក្រឡាប់ចូលផ្ទះសំណាក់មួយកន្លែង បង្កការភ្ញាក់ផ្អើល នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តបែនដឹកដីក្រឡាប់ចូលផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ​២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ផ្ទះមន្រ្តីក្រសួង​សាធារណៈ​ការម្នាក់ ត្រូវអគ្គិភ័យលេបត្របាក់ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញៈ​ (ព័ត៌មាន​លម្អិត​)​ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១២និង២៥​ នាទី​យប់​ រំលងអធ្រាត្រ ថ្ងៃពុធ ៤រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថាកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះឈ្មោះ ស៊ីន សុខមាន ភេទប្រុស អាយុ ២៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងចេញពីម្តុំទួលពង្រ ទៅផ្សារអូឡាំពិច ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២…

រថយន្តដឹកខ្សាច់មួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យហ្វ្រាំងមិនស៊ី រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៤និង២២នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់១គ្រឿង ហ្វ្រាំង​មិនស៊ីជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបាក់១ដើម បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តប្រភេទដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ។…

ឆក់នោះឆក់! អ្នកលក់បន្លែម្នាក់ ត្រូវជនសង្ស័យឆក់កាបូបបានសម្រេចបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ និងម្នាក់ទៀតដួលម៉ូតូរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ឥតល្ហែ! នាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចេញល្បាតផង ករណីជនរងគ្រោះត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបផ្ទួនៗគ្នា ២ករណី បានសម្រេចមួយករណីបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ (ជនរងគ្រោះជាអ្នកលក់បន្លែ) និងមួយករណីទៀត មិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស។ បញ្ជាក់៖ ហេតុការណ៍នេះ មិនទាន់ដឹងថា…

ខណៈមេឃកំពុងធ្លាក់ភ្លៀង បុរសម្នាក់សង្ស័យបាក់ជើង បន្ទាប់ពីរថយន្តកុងតឺន័របុកកិនម៉ូតូ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តកុងតឺន័របុកកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់សង្ស័យបាក់ជើង ខណៈមេឃកំពុងតែធ្លាក់ភ្លៀង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ចំពោះវត្ថុតាង ត្រូវសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកទៅរក្សាទុក…

ករណីរថយន្តស៊េរីទំនើបម៉ាក Range Rove មួយគ្រឿង បើកបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើបម៉ាក Range Rove មួយគ្រឿងបើកបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យជំនាញនគរបាលចរាចរណ៍ជើងគោក…