កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​មុខ​ធនាគារ​ ABA​ ផ្លូវ​លេខ​២៧១​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ដៃ​ ប្រព្រឹត្ត​នៅ​ចំណុច​ខាងកើត​វិទ្យាល័យ​ ជា​ស៊ី​ម​សាមគ្គី​ ផ្លូវ​លេខ​២៧១​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​…

រថយន្តPrusបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់សង្ស័យបាក់ជើង ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ រថយន្ត Prus មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-4876 ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពណ៌ ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FG-5738 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង…

ម៉ូតូរ៉ឺម៉កកង់បី ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈចុះពីលើស្ពានក្បាលថ្នល់

ភ្នំពេញៈ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះម៉ូតូរ៉ឺម៉កកង់បី ខណៈចុះពីលើស្ពានក្បាលថ្នល់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ!!! ករណីនេះ ត្រូវពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេលវេលា និងមិនមានមនុស្សរងរបួសឡើយ៕

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកអធិការនគរបាលខណ្ឌមានជ័យ-លោកវរសេនីយ៍ទោ អ៊ុក បូនីន បានឲ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (កាត់យកខ្សែភ្លើងក្នុងផ្សារបុរីជីបម៉ុង)។ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៨ម៉០០នាទី ជនរងគ្រោះឈ្មោះ វង្ស សារ៉ាត់ ភេទប្រុស អាយុ…

ដំណឹងស្វែងរកម្ចាស់ម៉ូតូ! បើបងប្អូនណាបានស្គាល់ភិនភាគ សូមភ្ជាប់មកជាមួយនូវឯកសារ ទទួលយកម៉ូតូត្រឡប់ទៅវិញ

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០២គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ ម៉ូតូទី១៖ ម៉ាក M-SLAZ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1-IZ 7088 ផលិតឆ្នាំ២០១៨ បានប្រទះឃើញនៅវេលាម៉ោង២…

កម្លាំងនគរបាលបឹងកេងកងទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ២០២ ផ្លូវ៣១០ ភូមិ៥ ក្រុម៣៩ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ ខណៈកម្លាំងចុះល្បាតក្នុងមូលដ្ឋាន…

ទុកម៉ូតូនៅខាងក្រៅបន្ទប់ជួល ដោយពុំបានចាក់សោ ហើយចូលទៅដេក ត្រូវជនសង្ស័យម្នាក់លួចយកទៅបាត់

ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ កាន់ ធី ភេទប្រុសបានយកម៉ូតូទុកនៅខាងក្រៅបន្ទប់ជួល ដោយពុំបានចាក់សោទេ ។ លុះដល់ព្រឹកឡើង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៧និង០០នាទីព្រឹក ជនរងគ្រោះបានភ្ញាក់ពីដំណេក មកយកម៉ូតូទៅរត់ឌុបធម្មតា ស្រាប់តែពុំឃើញ ជនរងគ្រោះក៏បានទៅសុំម្ចាស់ផ្ទះ បើកកាមេរ៉ាសុវត្តិភាព…

មនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរ៉ឺម៉ក និងម៉ូតូ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរ៉ឺម៉ក និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តដឹកទឹកកកដើមបោះដុំ ១គ្រឿង ក្រឡាប់ចូលប្រឡាយលូប្រាំ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីរថយន្តដឹកទឹកកកដើមបោះដុំ ១គ្រឿង ក្រឡាប់ចូលប្រឡាយលូប្រាំ បណ្តាលឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាវុធហត្ថចុះបង្រ្កាបជនសង្ស័យម្នាក់ករណីបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងបង្កហិង្សាលើម្តាយ

ភ្នំពេញៈ យោងតាមផេករបស់​ Phnom Penh Gendarmerie បានឲ្យដឹងថា នៅវេលាម៉ោង១និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ…