ពលរដ្ឋសំណូមពរដល់រថយន្តសាមុយចេញឲ្យបានលឿនផង! សម្រែកយំប្រពន្ធហៅប្ដី ដួលសន្លប់បាត់ស្មារតីបែកពពុះមាត់លើរ៉ឺម៉ក ក្រោយមកក៏បានស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា

ភ្នំពេញៈ (ព័ត៌មានបឋម) ប្រជាពលរដ្ឋសំណូមពរទៅដល់ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើលខាងអ្នកបើកបររថយន្តសាមុយ ដែលមកដឹកយកជនរងគ្រោះទៅសង្រ្គោះផង ព្រោះថាមានការយឺតយ៉ាវខ្លាំងណាស់ ជាក់ស្ដែងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានករណីបុរសម្នាក់កំពុងបើកម៉ូតូរ៉ឺម៉កសុខៗ ក៏ឈប់ចតដោយមានអាការៈមិនស្រួលខ្លួនផង ក៏បានដួលសន្លប់បាត់ស្មារតីបែកពពុះមាត់លើរ៉ឺម៉ក ក្រោយមកក៏បានស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…

ករណីសង្ស័យរថយន្តធំកិនបុរសម្នាក់ បណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីសង្ស័យរថយន្តធំកិនបុរសម្នាក់ បណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗ ម្តុំស្ពានក្បាលថ្នល់ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ អ៊ឹម សុឆៃ ភេទប្រុស កើតឆ្នាំ១៩៩៥ ស្រុកកំណើតនៅភូមិកងនាង…

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ទៀត ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

ជំនាញម៉្យាងម្នាក់ទេ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនចូលគុកដូចគ្នា!

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់។ ១.ជនសង្ស័យឈ្មោះ សុខ ហេង ហៅ វង្ស នីហា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ…

បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីរថយន្តបុកអូសម៉ូតូជាង ៥០ម៉ែត្រ

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកអូសម៉ូតូជាង ៥០ម៉ែត្រ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូម៉ាក ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-5370 បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់។…

បុរសម្នាក់បើករថយន្ត Morning បុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) បុកទ្រូងផ្លូវទៀតហើយ! នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០២២ មានករណីរថយន្តម៉ាក Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-7854 បើកបរដោយបុរសម្នាក់ បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

ទៅដេកផ្ទះម្ដាយក្មេក លុះត្រឡប់មកវិញ ស្រាប់តែចោរគាស់ទ្វារផ្ទះ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ សោម សុផាលីន ភេទប្រុស បានទៅដេកសំរាក នៅផ្ទះម្តាយក្មេក ដោយបានចាក់សោផ្ទះគ្មានអ្នកនៅ ។ លុះដល់ព្រឹកឡើងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧និង២០នាទី ជនរងគ្រោះនិងក្រុមគ្រួសារបានមកដល់ផ្ទះវិញ ស្រាប់តែឃើញសោទ្វារផ្ទះរបូត សោ…

ជាងផ្សារដែកនិងតខ្សែភ្លើង ខណៈមេឃកំពុងរលឹមភ្លៀង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ភ្នំពេញៈ នាវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីបុរសអាយុប្រហែល៤០ឆ្នាំម្នាក់ ឡើងផ្សារដែកនិងតខ្សែភ្លើង ពេលមេឃកំពុងរលឹមភ្លៀង បានឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់បែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ទីតាំងកើតហេតុខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានឡើងផ្សារដែកនិងតខ្សែភ្លើង នៅទីតាំងផ្ទះកំពុងតែសាងសង់មួយកន្លែង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីយកដុំសាកថ្មទូរស័ព្ទទៅបញ្ចាំឲ្យជនរងគ្រោះបានចំនួន ៥ពាន់រៀល តែជនរងគ្រោះមិនយក ក៏កាប់ជាច្រើនកាំបិត

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតបុ័ងតោ កាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលរបស់ជនសង្ស័យដែលនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ធី ឡាយ ភេទប្រុស អាយុ ៣០ឆ្នាំ…

ក្មេងប្រុស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន រេចង្កូតចូលផ្ទះពលរដ្ឋបុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់បាត់ស្មារតី

ភ្នំពេញៈ នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ក្មេងប្រុស២នាក់អាយុ១៥ឆ្នាំ ដើរលក់គ្រឿងម្ជូរ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AN-5800 បានឌុបគ្នាបើកបរក្នុងល្បឿន លឿន រេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…