Update៖ បញ្ជូនម្ចាស់ហាងនិងភ្ញៀវផឹកស៊ីល្មើសបម្រាមគោចរ ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន០២នាក់ និងភ្ញៀវចំនួន០៨នាក់ សរុបចំនួន១០នាក់ (ស្រីម្នាក់) ដែលបើកហាង និងចូលទៅផឹកស៊ីល្មើសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ…

ស្រ្តីម្នាក់ចងកសម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់ជីវិត នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់មានអាយុ២៩ឆ្នាំ បានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធី ។…

នគរបាលឆែកឆេរបន្ទប់ជួលជនជាតិចិនម្នាក់ រកឃើញវត្ថុតាងគ្រឿងញៀនចំនួន១០ប្រភេទ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែលមានការ ចូលរួមផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបហាងផឹកស៊ី ផ្ទះឈើម្ហូបខ្មែរថៃឃាត់ខ្លួន១៤នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរថៃមួយកន្លែង បន្ទាប់ពីលួចបើកដំណើរការទទួលភ្ញៀវបំពាន និងសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតត្រង់ចំណុចហាងផឹកស៊ី ផ្ទះឈើម្ហូបខ្មែរថៃ ផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ប្រតិបត្តិការណ៍ ចុះបង្ក្រាប នោះធ្វើឡើងក្រោមវត្តមានលោក…

ប្រតិបត្តិការណ៍រ បង្ក្រាបគ្រឿងញៀន​ទ្រង់ទ្រាយធំ បានធ្វេីការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់​ និងគ្រឿងញៀនជាច្រេីនប្រភេទ​ សរុបជាង​ ១០គីឡូក្រាម

ប្រតិបត្តិការណ៍រយ:ពេល​ ២ថ្ងៃ​ ( ០៦-០៧​ ខែសីហា​ ២០២១ ) បង្ក្រាបគ្រឿងញៀន​ទ្រង់ទ្រាយធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានី បានធ្វេីការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់​ និងគ្រឿងញៀនជាច្រេីនប្រភេទ​ ​ និងសារធាតុសង្ស័យមួយចំនួនទៀតប្រហែលជា​ ៦គីឡូក្រាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​…

រយ:ពេល ២ថ្ងៃសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំងគ្រឿងញៀនជាង ១០គីឡូក្រាម

ភ្នំពេញៈ ប្រតិបត្តិការណ៍រយ:ពេល ២ថ្ងៃ ( ០៦-០៧ ខែសីហា ២០២១ ) បង្ក្រាបគ្រឿងញៀន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួនទៀតប្រហែលជា ៦គីឡូក្រាម។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយយកម៉ូតូ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយយកម៉ូតូ នៅចំណុចមុខផ្ទះជួល ផ្លូវ បេតុង ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ នូ…

ឃាត់ខ្លួនជនផ្ទុកសារធាតុញៀន០២នាក់ ប៉ុនប៉ងលួចនិងកាន់កាប់អាវុធគ្មានការអនុញ្ញាត

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចក្បែរវត្តដំបូកខ្ពស់ ផ្លូវលេខ៦៩បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

មានករណីស្រ្តីម្នាក់ដេកស្លាប់នៅសង្កាត់ស្ទឹងមានជ័យ១

ភ្នំពេញៈ (ពត័មានបឋម)មានករណីស្រ្តីម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២១៧ ទល់មុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

កម្លាំងសមត្ថកិច្ច ដេញចាប់ជនសង្ស័យ០៤នាក់ លួចដែកដឹកតាមរ៉ឺម៉កឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ ជនសង្ស័យចំនួន០៤នាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មកធ្វើសកម្មភាព ចូលទៅលួចដែកក្នុងការដ្ឋាន សំណង់មួយកន្លែង រួចព្យាយាមបើកគេចខ្លួន កាលពីវេលាម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ឈូកវ៉ា១ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍គោករកា និងកម្លាំងប្រជាការពារសង្កាត់…