ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តCamry មួយគ្រឿង បើកបរបុកបង្គោលភ្លើង បណ្តាលឲ្យគាបជាប់រងការខូចខាត
ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Camry មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-0847 បុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តCamry…