ជនសង្ស័យសកម្មខាងលួចឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស ១២ករណី នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោស…

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផ្លោះរបងផ្ទះបំណងលួចទ្រព្យសម្បត្តិ នៅខណ្ឌសែនសុខ

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨A ផ្លូវលេខ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឯក ច្រូច ភេទប្រុស…

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)បានចុះឆែកឆេរ បង្រ្កាប ដកហូតវត្ថុតាង និងបិទទីតាំងរក្សាទុក និងចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ដោយក្លែងបន្លំម៉ាករបស់ម្ចាស់ក្រុមហ៊ុនដើមនៅប្រទេសជប៉ុន ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ

ភ្នំពេញៈ យោងតាមផេក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ តាន់ គុណតារា ប្រធានក្រុមប្រតិបត្តិការបង្រ្កាបបទល្មើស អនឡាញ (Online )បានសហការជាមួយមន្ត្រីជំនាញនៃប៉ុស្តិ៍នគរបាលមូលដ្ឋាន និងក្រោមការដឹកនាំរបស់លោកស្រី កែវ សុគន្ធា ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ…

សង្ស័យស្រវឹងស្រា មន្ត្រីយោធាម្នាក់ បើករថយន្តស្លាកលេខ ខេមរៈភូមិន្ទ01 .2.2599 បុករទេះលក់សាច់អាំង ប៉ើងទៅបុកកង់បីឥណ្ឌា បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានរេចង្កូតទៅបុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវប៉ើង ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៧ ត្រង់ចំណុចមុខផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់…

នារីម្នាក់ស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញៈ នារីម្នាក់ស្រវឹងជោកជាំ បានបើករថយន្តដឹកមិត្តភក្កិចេញពីកន្លែងរាំរែក នៅក្នុងក្លឹបហ៊្សូក ជាមួយល្បឿនយ៉ាងលឿន បានរេពេញផ្លូវរួចក៏ជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់វៀចអស់៣កង់ កាលពីវេលាម៉ោង១២ និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខារ៉ាអូខេប៊េះស្តារ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមប្រភពពីបុរសម្នាក់ ដែលជាម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់…

រហ្មទណ្ឌកំរិតស្រាលរាជធានីឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងសំណុំរឿង២ករណី

ភ្នំពេញៈ កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១២ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវលេខ១៨៦ កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ចំនួន ០២…

រថយន្តម៉ាកព្រុសបោះពួយយ៉ាងលឿនបានបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ ២ កង់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីវេលាម៉ោង ៣ និង ៣០ នាទីនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩។ តាមប្រភពព័ត៌មានឲ្យដឹងថាហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកព្រុសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុង ទិសដៅពីលិចទៅកើតហើយលុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតជ្រុលមកបុកជាមួយនឹងទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តនិងរបាំងចែកទ្រូងផ្លូវបាក់អស់ ២កង់ហើយរថយន្តទៅមុខលែងរួច។ ក្រោយកើតហេតុសមកិច្ចជំនាញចរាចណ៍ផ្លូវគោកចុះមកវាសវែងយករថយន្តបង្កទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយបន្តតាមផ្លូវច្បាស់៕

រថយន្តទំនើប៥៧០កំពុងឈប់ស្តុបរថយន្តកុងទីន័រពន្លះពីក្រោយរងការខូចយ៉ាងដំណំ

ភ្នំពេញៈ យុវជនម្នាក់បើករថយន្តកុងទីន័រមិនប្រយ័ត្នជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងកំពុងឈប់ចំពីក្រោយពេញ ទំហឹងបណ្ដាលរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុងសំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ ហាន់ណូយកែងនិងផ្លូវសហពន្ធរុស្សីចំណុចស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រម៉ាកFUSOពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E 7518 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក៥៧០ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AK 9938បើកដោយបុរសម្នាក់កំពុងឈប់ស្តុបចំពីក្រោយពេញទំហឹងបណ្ដាលខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

ស្នេហាផ្លេកបន្ទោល បាញ់បែកបង្អួចផ្ទះជួល ផ្អើលសមត្ថកិច្ច

ភ្នំពេញៈ ស្នេហាត្រីកោណ ដោយនារី២នាក់ដណ្តើមបុរសម្នាក់ យកមកធ្វើជាប្តីរៀងៗខ្លួន ម្នាក់ៗចង់កាងដណ្តើមយកតែម្នាក់ឯង ឈានដល់បង្កហិង្សា ប្រើកម្លាំងបាយ ម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ជាលទ្ធផល បែកកញ្ចក់បន្ទប់ជួលរបស់គេ ផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ (ស្រី២នាក់ បុរសម្នាក់) ទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែសីហា…

រថយន្តដឹកដីជាន់ហ្វ្រាំងមិនស៊ី បណ្ដាលឲ្យបុករថយន្តជាបន្តបន្ទាប់ ៣គ្រឿងរងការខូចខាត

ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយបុក រថយន្តជាបន្តបន្ទាប់នៅចំណុច ស្តុប បណ្តាលឲ្យរថយន្តចំនួន ៣គ្រឿង រងការខូចខាតតែពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ប្រមាណ២និង១០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ស្តុបតាមផ្លូវលេខ ៥៩៨ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។ រថយន្ត…