ម្ចាស់ទៅបត់ជើងតូចមួយភ្លែត ស្រាប់តែក្រឡេកឃើញជនសង្ស័យ ២នាក់ កាច់.កម៉ូតូ ស្រែកផ្អើលឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ ជនសង្ស័យយម្នាក់ក្នុងចណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចមាត់ទន្លេតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិកែងផ្លូវ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្ត្រីជាម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង…

ម្ចាស់ផ្ទះ​ ខឹងនឹងអ្នកជួល​ដោយមិនបានបង់ថ្លៃជួល ចាក់សោរពីខាងក្រៅ​ ដោយពុំបានដឹងថាមានមនុស្ស ២នាក់នៅខាងក្នុង បង្កការភ្ញាក់ផ្អើល!

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជាក់ស្តែងមិនមែនជាករណីបង្ខាំងមនុស្សខុសច្បាប់នោះទេ​ គឺជាករណីជម្លោះរវាងភាគីម្ចាស់ផ្ទះ​ ខឹងនឹងអ្នកជួល​ដោយមិនបានបង់ថ្លៃជួលតាមកិច្ចសន្យា​ ម្ចាស់ផ្ទះបានមកចាក់សោរពីខាងក្រៅ​ ដោយពុំបានដឹងថាមានអ្នកអនាម័យ ២នាក់នៅខាងក្នុងនោះទេ​ ក្រោយទទួលបានព័ត៌មាន​ ម្ចាស់ផ្ទះក៏បានមកចាក់បេីកសោរឱ្យគាត់ចេញវិញហេីយ​។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះជួយអន្តរាគមន៍ដោះស្រាយករណីចាក់សោរទ្វារផ្ទះជាប់បុគ្គលិកអនាម័យ ចំនួន០២នាក់ ដោយសារម្ចាស់ផ្ទះបានយកសោរចាក់ទ្វារពីក្រៅនៅចំណុចក្រុមហ៊ុនជេស៊ី អ៊ែរឡាញផ្ទះ លេខ២៤៧EO…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទ

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុម: ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំំណែកជនរងគ្រោះឈ្មោះ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពីបទលួចទូរស័ព្ទដៃចំនួន ០២គ្រឿង ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុម: ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួល

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក…

ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ និងយកកាំបិតកាប់ទៅលើម៉ូតូ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបន្តបន្ទាប់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ទ្បោះ ម៉ាត់សេន និងឈ្មោះ យ៉េត សាគីរីន ករណីលួចទូរស័ព្ទ និងយកកាំបិតកាប់ទៅលើម៉ូតូ វេលាម៉ោង១៧និង១០នាទី សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ បានស្រាវជ្រាវបន្ត និងឃាត់បក្ខពួកបានចំនួន៤នាក់បន្ថែមទៀត។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-…

រថយន្តដឹកដីអកហ្សើគេច រថយន្តមួយគ្រឿងទៀត ទៅកៀរហាយលែនឌ័រធ្លាក់កាង

ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿងអកហ្សើគេចរថយន្តមួយគ្រឿងទៀត ទៅកៀរហាយលែនឌឺធ្លាក់កាងនឹងខូចខាតផ្នែកខាងក្រោយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ចំណុចមុខសាខាក្រោមហ៊ុនស្មាតតាមបណ្តោយជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រថយន្តដឹកដីម៉ាក Canter ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KPS1218 បើកបរដោយយុវជនម្នាក់។…

សមត្ថកិច្ចដកហូតម៉ូតូ ១១គ្រឿង ឃាត់ខ្លួនសង្ស័យម្នាក់ ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ…

ភ្នំពេញៈ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយ និងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ លី ម៉េង…

មុខសញ្ញាប្រើប្រាស់សារធាតុញៀនម្នាក់ លួចគាស់យកទ្វារដែកផ្ទះពលរដ្ឋបិទទ្វារទុកចោល ត្រូវនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពលួចគាស់ទ្វារដែកផ្ទះប្រជាពលរដ្ឋ បិទទ្វារទុកចោលនៅខណ្ឌប្ញស្សីកែវ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចាប់ឃាត់ខ្លួន ខណៈជនសង្ស័យបានយកទ្វារដែកដឹកអូសតាមកង់នៅលើផ្លូវសាធារណៈ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ នៅចំណុច​ ផ្លូវ១៨០០ ក្រុម​០៤​ ភូមិ​ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌប្ញស្សីកែវប្រាប់ឱ្យដឹងថា…

ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅផ្លូវ បេតុង ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…