A L T R O Z   N E W S

ខូចគុណភាព

សមត្ថកិច្ចខេត្តសៀមរាបដុតបំផ្លាញទំនិញខូចគុណភាពនៅស្រុកប្រាសាទបាគង

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានាព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០វេលាម៉ោង១០និង០០នាទីសមត្ថកិច្ចខេត្តសៀមរាបបានធ្វើការដុតបំផ្លាញទំនិញខូចគុណភាពនៅស្រុកប្រាសាទបាគង។ លោកឧត្តមសេនីយ៍ត្រីម៉ក់ធារ៉ាស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថា៖ដោយមានចំណារឯកភាពពីលោកកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០២០។ជាក់ស្តែងនៅវេលាម៉ោង១០និង០០នាទីព្រឹកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរៀបចំពិធីដុតបំផ្លាញចោលទំនិញខូចគុណភាពចំនួន១៤៥មុខស្មើនឹង៨៩៦គ.កនៅទីលានចាក់សំរាមស្ថិតនៅក្នុងភូមិសាស្ត្រភូមិអន្លង់ពីរឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាប។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន: -តំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប។ -តំណាងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប។ -លោកអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង។ -លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់បន្ថែមទៀតថា៖ចំពោះវត្ថុតាងទាំងអស់ខាងលើនេះត្រូវបានសមត្ថកិច្ចចម្រុះដែលដឹកនាំសម្របសម្រួលនីតិវិធីដោយលោកសំរិទ្ធសុខុនព្រះរាជាអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានធ្វើការបង្ក្រាបកាលពីថ្ងៃទី០២ខែមីនាឆ្នាំ២០២០នៅផ្សារទំនើបសីជីហ៊រលានស្ថិតនៅភូមិមណ្ឌល់២សង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបដែលវត្ថុតាងទាំងអស់នេះជាទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ហើយវាយលេខកាលបរិច្ឆេទថ្មីដើម្បីបន្លំភ្នែកអតិថិជន៕  

សកម្មភាពការដុតកម្ទេចពោះវៀនជ្រូកខូចគុណភាព

កណ្ដាលៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ...

ជាច្រើនតោន! ពោះវៀនជ្រូកខូចគុណភាព ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ដុតបំផ្លាញចោល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃពុធ...

សូមប្រយ័ត្នបងប្អូន គ្រោះថ្នាក់ណាស់! រកឃើញពោះវៀនជ្រូក ខូចគុណភាពប្រមាណ ៥ តោន

កណ្តាលៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ...

នៅប្រព្រឹត្តដដែល! បុរសម្នាក់ធ្លាប់ជាប់គុក២លើក ត្រូវសមត្ថកិច្ចចាប់ចូលម្តងទៀត

កណ្តាលៈ កាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី២៥ ខែមីនា...

ដុតកម្ទេចចោលទំនិញប្រមាណ១តោន ដែលដកហូតបានពីអាជីវករកន្លងមក នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា...

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ នៅខេត្តរតនគិរី

រតនគិរីៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹង នៅថ្ងៃចន្ទ ៨រោច...

ទឹកដោះគោជូរ និងទឹកក្រូច ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ធ្វើការដកហូត

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា...

បបែលងៀត បាញ់ឌុក លតខៀវ ផ្លែប៉ោម សារី ផ្លែគូលេនមានផ្ទុកសារធាតុគីមីហាមឃាត់ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូត

បាត់ដំបងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី១៤ ខែមីនា...