គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

កំពតៈ លោកវរសេនីយ៍ត្រី សេង រតនា អធិការរងស្រុកកំពង់ត្រាច ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣៣ ភូមិអូច្រនៀង ឃុំកំពង់ត្រាចខាងលិច…

បុណ្យសមុទ្រឆ្នាំនេះ ធ្វើនៅខេត្តកែប ក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន»

បុណ្យសមុទ្រលើកទី ៦ ជុំទី២ នឹងប្រារព្ធធ្វើឡើងនៅខេត្តកែប នាថ្ងៃទី ២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ ២០១៧ខាងមុខនេះ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» នឹងបើកជាផ្លូវការក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

យកម៉ូតូបុគ្គលិកកាសុីណូបូកគោមកជិះ បែរជាជ្រុលទៅបុកសួនផ្លូវដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ដោយខ្លួនឯង!

កែបៈ លោកអធិការក្រុងកែប បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បន្ទាប់ពីមានបុរស២នាក់ជិះម៉ូតូម៉ាក PULS RS២០០ ក្នុងល្បឿនលឿនមិនប្រយត្ន័ដល់ផ្លូវកោងបួងចង្កួតមិនទាន់បុកសួនផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់និងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥៦នាទី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកបួន ចូលសាលាខេត្តខាងកើត ស្ថិតនៅភូមិកែប សង្កាត់កែប…

ខ្ទេច! ស៊ាំយ៉ុងពន្លះម៉ូតូវ៉េវពេញទំហឹង របួសធ្ងន់២នាក់

កណ្តាល: មនុស្ស២នាក់ស្រីប្រុសបានរងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកសាំយ៉ុង បើកបុកម៉ូតូម៉ាក វ៉េវ ចំពីមុខយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលភូមិយួនលើផ្លូវ២១ ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក SSANG YONG ពណ៌ស…

មុខសញ្ញាចោរកម្ម និងចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

តាកែវៈ ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាចោរកម្ម និងចែកចាយគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ ជនសង្ស័យទាំង៤នាក់ខាងលើនេះ ទី១-ឈ្មោះ ទួន ចិត្ត ភេទប្រុស មានទីលំនៅផ្សារអង្គរកា ស្ថិតក្នុងភូមិអង្គរកាឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ទី២-ឈ្មោះ សៅ ស្រុន…

លួចម៉ូតូជនជាតិបារាំងនៅក្នុងខេត្តកែប យកមកជិះនៅខេត្តកំពតត្រូវសមត្ថកិច្ចបកស្បែកមុខបាន

កំពតៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូជនជាតិបារាំងដែលទុកនៅក្បែររបងផ្ទះជួលក្នុងខេត្តកែបបានសម្រេច រួចយកមកជិះនៅក្នុងខេត្តកំពត ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញធ្វើការចាប់ខ្លួនុ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច បណ្តោយផ្លូវជាតិលេខ៣ ផ្សារទ្វារថ្មី ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ តូន ណែត…

បុណ្យសមុទ្រឆ្នាំនេះ ធ្វើនៅខេត្តកែប ថ្ងៃ ២២-២៣-២៤ ខែធ្នូ

បុណ្យសមុទ្រលើកទី ៦ ជុំទី២ នឹងប្រារព្ធធ្វើឡើងនៅខេត្តកែប នាថ្ងៃទី ២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ ២០១៧ខាងមុខនេះ នឹងបើកជាផ្លូវការក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ថោង…

បុរសម្នាក់ ស្រវឹងជិះម៉ូតូដួលធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

កែបៈ លោកអធិការក្រុងកែប បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯងធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥៩នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងកែងព្រះរាជដំណាក់ ក្រុងកែប ខេត្តកែប។ ជនរងមានគ្រោះឈ្មោះ យ៉ាប់ យ៉ា ភេទប្រុស…

ខេត្តកែប ថ្ងៃនេះភ្លៀងទូទាំងខេត្តហ្មង!

កែបៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទៃមេឃអួអាប់ និងភ្លៀងបន្តគ្របដណ្តប់ទូទាំងខេត្តកែប នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា នេះ៕

កូរ៉ូឡា ពន្លះម៉ូតូពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កែបៈ លោកអធិការក្រុងកែប បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ មុនពេលកើតហេតុ គេមានឃើញមានម៉ូតូម៉ាក…